ក្រុមជម្រើសជាតិកម្ពុជា ធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់ ត្រៀមប្រកួតវគ្គជម្រុះ FIFA World Cup

06-10-2019 9:20 am 125

កាលពីយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចេញដំណើរហើយ ដើម្បីឆ្ពោះទៅប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ នាថ្ងៃទី១០ ខែតុលា ឆ្នាំខាងមុខនេះ ដែលជាប្រកួតទី៣ ជើងទី១ វគ្គ  សន្សំពិន្ទុ ក្នុងពូលC នៃវគ្គជម្រុះជុំទី២ ប្រចាំទ្វីបអាស៊ីព្រឹត្តិការណ៍ FIFA World Cup Qatar 2022។

លោកFelix G.Dalmas គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បានដឹកនាំក្រុមកីឡាកររបស់ខ្លួនទៅប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង នាថ្ងៃទី១០ ខែតុលា។ ចំណែកនៅថ្ងៃទី១៥ ខែតុលានេះដដែល ក្រុមកម្ពុជានឹងត្រូវបើក ទ្វារស្វាគមន៍ក្រុមភ្ញៀវអ៊ីរ៉ាក់ ដែលជាប្រកួតទី៤ និងជាការប្រកួតបញ្ចប់ ជើងទី១នៃ វគ្គសន្សំពិន្ទុ ក្នុងពូល C។

វគ្គសន្សំពិន្ទុ ក្នុងពូល C នេះមាន៥ក្រុម គឺក្រុមកម្ពុជា អ៊ីរ៉ាក់ អ៊ីរ៉ង់ បារ៉ែន និងក្រុមហុងកុង។ សូមជម្រាប ថា ២ប្រកួតកន្លងទៅ វគ្គសន្សំពិន្ទក្នុងពូលC ក្នុងឋានៈជាម្ចាស់ផ្ទះ ក្រុមកម្ពុជាស្មើមួយប្រកួត ០-០ ជាមួយក្រុមហុង កុង និងចាញ់០-១ ជាមួយក្រុមជម្រើសជាតិបារ៉ែន៕

ព័ត៌មានផ្សេងទៀត