រថយន្ដរបស់ក្រុមហ៊ុនជប៉ុនដែលលក់ក្នុងប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះម្ដងទៀតកាលពីខែមុន ចន្លោះពេលមានជម្លោះពាណិជ្ជកម្មកើតឡើងរវាងប្រទេសទាំងពីរ។ ការលក់រថយន្ដរបស់ក្រុមហ៊ុន Toyota បានធ្លាក់ចុះ៦២ភាគរយក្នុងខែកញ្ញា ខណៈក្រុមហ៊ុនNissanនិងHondaការលក់ក៏ធ្លាក់ចុះដែរ។ ការធ្លាក់ចុះការលក់រថយន្ដក្រុមហ៊ុនជប៉ុន ស្របពេលដែលការលក់រថយន្ដក្រុមហ៊ុនបរទេសក្នុងប្រទេសកូរ៉េខាងត្បូងកើនឡើងទៅវិញ។ ភាពតានតឹងរវាងជប៉ុននិងកូរ៉េខាងត្បូង បានធ្វើឲ្យមានការឈប់ប្រើប្រាស់ផលិតផលជប៉ុនមួយចំនួនក្នុងប្រទេសកូរ៉េខាងត្បូង។
ភាពតានតឹងផ្ទុះឡើងក្នុងខែកក្កដា នៅពេលជប៉ុនរឹតត្បិតការគ្រប់គ្រងការនាំចេញរបស់កូរ៉េខាងត្បូង ដោយផ្ដោតសំខាន់លើវត្ថុធាតុដើមដែលប្រើក្នុងបន្ទះឈីបមេម៉ូរីនិងអេក្រង់បង្ហាញ ដែលជាផលិតផលដ៏សំខាន់របស់ក្រុមហ៊ុនកូរ៉េខាងត្បូង តួយ៉ាងមានក្រុមហ៊ុនសាមសុងជាដើម៕