​លោក​ស៊ុន ចាន់ថុល​៖​​រដូវភ្លៀង​ចប់​ផ្លូវ​ខូចខាត​ត្រូវ​ស្ដា​​និង​ជួសជុល​ឡើងវិញ​ទាំងអស់​​

04-10-2019 12:36 pm 732

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានលើកឡើង​ប្រាប់​អ្នកសារព័ត៌មាន​ថា ចប់​រដូវភ្លៀង​ភ្លាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹងធ្វើ​ការស្ដា​និង​ជួសជុល​ផ្លូវ​ដែល​ខូចខាត​នៅ​ទូទាំងប្រទេស​ឡើងវិញ ហើយ​លោក​បាន​សំណូមពរ​ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត​ទាំងអស់ ឱ្យ​ត្រៀម​គ្រឿងចក្រ​សម្ភារៈ​ឱ្យ​ហើយ ចប់​រដូវភ្លៀង​ពេលណា ត្រូវ​ចុះស្ដា​និង​ជួលជុល​ផ្លូវភ្លាម​។ ការបញ្ជាក់​របស់លោក​បែបនេះ​បាន​ធ្វើឡើង​ក្រោយ​កម្មវិធី​បើក​យុទ្ធនាការ​បណ្ដុះបណ្ដាល និង​ផ្សព្វផ្សាយ បច្ចេកទេស​ជួសជុល​ថែទាំ​ផ្លូវ និង​កម្មវិធី​ថែទាំ​ផ្លូវ (Road Care Mobile App) នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី​០៤ តុលា ឆ្នាំ​២០១៩​នេះ​។ ជា​បន្ត​សូម​ស្ដាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ទាំងស្រុង​ដូចតទៅ​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត