អាកាសធាតុ​ប្រែប្រូល ប៉ះពាល់​ដល់​សុខភាព​

03-10-2019 8:09 pm 134

​អំឡុងពេល​មាន​អាកាសធាតុ​មិន​ទៀត​ទាត់ ជួន​ក្តៅ ជួន​ត្រជាក់ អាច​ធ្វើឲ្យមាន​អា​ការវិលមុខ ឈឺក្បាល និង​គេង​មិន​លក់​។ អាកាសធាតុ​ប្រែប្រួល​ញឹកញាប់ អាច​បណ្តាលឲ្យ​សរសៃឈា​មរីក​មាឌ និង​សម្ពាធ​ឈាម​ចុះ​ទាប ហើយ​ករណីនេះ បើ​ចំពោះ​អ្នកមាន​រាងកាយ​មាំមួន អាច​សម្រប​ខ្លួន​បាន​ឆាប់រ​ហ័យ ដោយ​មិនមាន​បញ្ហា​។ ផ្ទុយទៅវិញ អ្នកជំងឺ​គ្រុន ដែលមាន​សម្ពាធ​ឈាម​ទាប និង​ពិសា​ថ្នាំ​ផង​នោះ អាចមាន​បញ្ហា​។ ក្រុមមនុស្ស​ដែលមាន​អត្រា​ប្រឈម​ខ្ពស់បំផុត គឺ​មនុស្ស​ចាស់ជរា អ្នកជំងឺ​ទឹកនោមផ្អែម និង​ទារក​។ អ្នកឯកទេស បាន​ណែនាំ​ថា ក្នុង​ថ្ងៃ​ណា​អាកាសធាតុ​ក្តៅ​ស្អុះស្អាប់ ហប់​ខ្យល់ គួរ​ស្លៀកពាក់​ឲ្យមាន​ភាព​ធូររលុង និង​ពិសា​ទឹក​ឲ្យបាន​គ្រប់គ្រាន់​។ ចំណែកឯ អ្នកមាន​បញ្ហា​សុខភាព អាច​ពិបាក​ក្នុងការ​សម្រប​ខ្លួន ជាពិសេស ក្នុងអំឡុងពេល​មាន​រដូវ គួរតែ​ចៀសវាង​ធ្វើការ​ត្រាំត្រែង​៕ ប្រភព​៖antkh

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត