វីតាមីន​B-6​ជួយ​ដល់​មុខងារ​ប្រព័ន្ធ​សរសៃប្រសាទ​

03-10-2019 7:53 pm 108

​វីតាមីន ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ​គ្នា​។ ចំពោះ​វីតាមីន B-6  ជួយ​គ្រប់គ្រង​ការ​គេង ជាពិសេស​អ្នក​ដែល​ពិបាក​នៅក្នុង​ការ​គេង អាច​ទទួលទៀន​បន្លែ ផ្លែឈើ​ផ្ទុក​វីតាមីន​B-6​ឲ្យបាន​ទៀងទាត់​។ បន្ថែម​លើ​នេះ វីតាមីន B-6 ក៏​ជួយ​លួងលោម​អារម្មណ៍​មិនឲ្យ​តប់​ប្រ​ម៉ល់ និង​រួមចំណែក​ជួយ​ដល់​មុខងារ នៃ​ប្រព័ន្ធ​សរសៃប្រសាទ​របស់​យើង​ផងដែរ​។ ប្រភព​វីតាមីន B-6 មាន​នៅក្នុង​ផ្លែ​ចេក ដំឡូងជ្វា សាច់មាន់ ហើយ​ពពួក​គ្រាប់​ធញ្ញជាតិ រួម​មានដូចជា ល្ង សណ្តែក ពោត​ជាដើម ក៏​សម្បូរ​ទៅដោយ​វីតាមីន B-6​នេះដែរ​។ ដូចនេះ មិនគួរ​រំលង​ការដាក់បញ្ចូល​បន្លែ ផ្លែឈើ​ទាំងនេះ ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ ទទួលទាន​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​រួមចំណែក​ថែរក្សា​សុខភាព​របស់​អ្នក​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត