ថៃ​ប្រកាស​​ត្រៀមខ្លួន​​សហការ​​ជាមួយ​ប្រទេស​​អាស៊ាន​​ធ្វើជា​ម្ចាស់ផ្ទះWorld Cup

03-10-2019 6:23 pm 189
រូបភាពបាល់ទាត់និងពានវង្វាន់​​FIFA World Cup

​ប្រទេស​ថៃ​បាន​ត្រៀមខ្លួន​រួចជាស្រេច សហការ​ជាមួយនឹង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ផ្សេងទៀត ដើម្បី​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្ដិការណ៍​ប្រកួត​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០៣៤ ឬ 2034 FIFA World Cup​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ថៃ ដោយ​ដកស្រង់​សម្ដី​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​និង​កីឡា​។ បន្ទាប់ពី​កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​បាល់ទាត់​ពិភពលោក​នេះ លោក​រដ្ឋមន្ដ្រី​បានឲ្យដឹងថា ប្រទេស​ថៃ​បាន​ត្រៀម​រួចហើយ​ដើម្បី​ចាប់ដៃ​សហការ​ជាមួយ​ប្រទេស​អាស៊ាន​ផ្សេងទៀត​។  យ៉ាងណាមិញ​ចំពោះ​ព័ត៌មាន​លម្អិត​នឹង​បញ្ជាក់​នៅពេល​ក្រោយ ព្រោះ​ថៃ​ក៏​ពុំទាន់​មាន​កីឡដ្ឋាន​ដែល​សមស្រប​តាម​ស្ដង់ដា​FIFA​នៅឡើយ ដែល​ថៃ​នឹង​អភិវឌ្ឍ​ក្នុងពេល​ខាងមុខនេះ​៕​

 ពាក្យគន្លឹះ  ថៃបាល់ទាត់FIFAWorldCup​

ព័ត៌មានផ្សេងទៀត