លោក​មាស នី​៖​​បើ​គ្មាន​ការចរចា​ គឺ០៩ វិច្ឆិកា​ អាចជា​ព្រឹត្តិការណ៍​​ដ៏​ធ្ងន់ធ្ងរ​​សម្រាប់​កម្ពុជា​​

03-10-2019 3:58 pm 2725

​លោក​មាស នី អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មើលឃើញថា ការបង្កើន​ការ​ធ្វើទុក្ខបុកម្នេញ លើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងប្រទេស​កម្ពុជា កាន់តែខ្លាំង​ឡើង គឺ​ដោយសារ​បក្ស​កាន់អំណាច​កំពុង​ទទួលស្គាល់ថា ការប្រកាស​ចូល​ស្រុក របស់លោក​សម រង្ស៊ី អាច​នឹង​កើតមាន​ពិត ច្រើនជាង​អត់​។ លោក​ថា បក្ស​កាន់អំណាច កំពុង​ទទួលស្គាល់ថា ការចូល​ស្រុក​របស់លោក​សម រង្ស៊ី ជា​ការគំរាមកំហែង​ដល់​ការ​កាន់អំណាច របស់ខ្លួន​។​

​ចំពោះ​ការបង្កើន​ការវាយប្រហារ​គ្នា កាន់តែខ្លាំង​មិន​ដក​ដៃ​ដូច្នេះ បើ​ក្នុង​យុទ្ធសាស្ត្រ​សង្គ្រាម ដែល​លោក​ថា សូម្បី​លោក​ហ៊ុន សែន ក៏​ធ្លាប់​លើកឡើង​ដែរ គឺ​ការចរចា អាច​កាន់តែ​ខិតជិត​ដែរ​។ នេះ​ជា​ជ្រុង​មួយ។ ប៉ុន្តែ​លោក​ថា បើ​គ្មាន​ការចរចា​ទេ ថ្ងៃទី​០៩ វិច្ឆិកា ខាងមុខ អាច​ក្លាយជា​ព្រឹត្តិការណ៍​ធ្ងន់ធ្ងរ​បំផុត សម្រាប់​កម្ពុជា មិនអាច​ស្មាន​បាន ....

​ជា​បន្ត សូម​ស្តាប់ ការលើកឡើង​របស់លោក​មាស នី តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត