ព្យុះ​ទី​ហ្វុង​​វាយប្រហារ​​នៅ​កូរ៉េខាងត្បូង​​សម្លាប់​មនុស្ស​​៦​នាក់​

03-10-2019 3:31 pm 241
រូបភាព​ទឹកជំនន់​បង្កឡើងដោយព្យុះទីហ្វុងកំពុង​វាយប្រហារនៅកូរ៉េខាងត្បូង

​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​០៣​តុលា​នេះ​បានឲ្យដឹងថា យ៉ាងតិចណាស់​មនុស្ស​៦​នាក់​ត្រូវ​បានសម្លាប់ និង​បាត់​ខ្លួន​មួយចំនួនទៀត បន្ទាប់ពី​រង​ការវាយប្រហារ​ដោយសារ​ព្យុះ​ទី​ហ្វុង​មី​ថេក​។ ព្យុះ​បាន​វាយប្រហារ​ភាគខាងត្បូង​ប្រទេស​កូរ៉េខាងត្បូង​កាលពី​យប់​ថ្ងៃ​ពុធ បង្ក​ជា​ការព្រមាន​ពី​ទឹកជំនន់​និង​ការបា​ក់ដី​។ ក្រុម​ជួយសង្គ្រោះ​ប្រមាណ​៦០០​នាក់ បាន​ចុះ​ធ្វើ​ប្រតិ​បត្ដិការនៅ​ក្នុង​តំបន់​រងគ្រោះ​ធ្ងន់ធ្ងរ ខណៈ​ទឹកជំនន់​បាន​បំផ្លាញ​ផ្ទះ​ជាង​១០០​ខ្នង និង​មនុស្ស​ជម្លៀស​ខ្លួន​ជាង​១,៥០០​គ្រួសារ​។ ចំណែក​មនុស្ស​ស្លាប់​អាច​នឹង​បន្ដ​កើនឡើង ដោយសារតែ​នៅមាន​អ្នក​បាត់​ខ្លួន​ច្រើន​។ សូមបញ្ជាក់ថា ព្យុះ​ទី​ហ្វុង​មី​ថេក​គឺជា​ព្យុះ​ទី​ហ្វុ​ង​ទី​១៨​ក្នុង​ឆ្នាំនេះ និង​ជា​ព្យុះ​ទី​៧​ដែល​វាយប្រហារ​លើ​ឧបទ្វីប​កូរ៉េ​៕​

ព័ត៌មានផ្សេងទៀត