ជនជាតិឡាវម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ គ្រឿងញៀនជិត៣គីឡូក្រាម ត្រូវបានកម្លាំងជំនាញ”ក៩”នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងគ្រឿងញៀនខេត្តស្ទឹងត្រែង បានបើកកិច្ចប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួននៅក្បែរច្រកព្រំដែនកម្ពុជា-ឡាវ ត្រពាំងគ្រៀល បន្ទាប់ពីជនសង្ស័យឆ្លងចូលទឹកដីកម្ពុជា កាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។
បើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាល បានឲ្យដឹង ថា ជនសង្ស័យមានឈ្មោះ សា វី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ រស់នៅ ភូមិឡាក់សៅ ស្រុកខាំកឺប ខេត្តបូ លី ខាំសៃ ប្រទេសឡាវ។ បច្ចុប្បន្នកម្លាំងជំនាញ បានបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅកាន់ស្នងការនគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់ ៕