កម្ពុជា​នាំចេញ​កសិផល​ជាង​៣​លាន​តោន នៅ​រយៈពេល​៩​ខែ​ឆ្នាំនេះ​

03-10-2019 9:19 am 102

​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ឲ្យ​ដឹងថានៅ​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំចេញ​កសិផល​បាន​ជាង​៣​លាន​តោន​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​។​របាយការណ៍​បញ្ជាក់ថា គិត​មកដល់​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​កសិផល​ផ្លូវការ បាន​៣,០៦៥,៥៥៥.៨៨​តោន ក្នុងនោះ​មាន​អង្ករ​៤០​ម៉ឺន​តោន ដំឡូង​មី​ជាង​១​លាន​តោន គ្រាប់ស្វាយចន្ទី ជាង​៤​ម៉ឺន​តោន គ្រាប់ពោត​ជាង​១១​ម៉ឺន​តោន ចេក​ជាង​១០​ម៉ឺន​តោន ផ្លែស្វាយ​ជិត​៤​ម៉ឺន​តោន និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត​។​

​ទីផ្សារ​កសិផល​របស់​កម្ពុជា រួមមាន​ប្រទេស​ចិន សហគមន៍​អឺរ៉ុប វៀតណាម ថៃ កូរ៉េ ឥណ្ឌា អូស្ត្រាលី អា​រ៉ាប៊ីសាអូឌីត និង​ប្រទេស​មួយចំនួនទៀត​។​តាម​ក្រសួងកសិកម្ម នៅ​រយៈពេល​៩​ខែ​មកនេះ ការនាំចេញ​អង្ករ​ក្រៅ​ច្រកចេញចូល​តែមួយ (​ក្រៅផ្លូវការ​) មាន​រហូតដល់​ជាង​១.៦​លាន​តោន​៕

 ពាក្យគន្លឹះ  ក្រសួងកសិកម្មកសិផល​

ព័ត៌មានផ្សេងទៀត