មុនខ្នងក៏មិនខុសពីមុនលើផ្ទៃមុខដែរ វាកើតឡើងដោយសារតែ ស្បែកខ្លាញ់ច្រើនពេក កោសិកាងាប់គរច្រើនលើស្បែក និងដោយសារតែបាក់តេរីជាដើម។ បើកើតមុនខ្នងដោយសារតែមូលហេតុទាំងនេះ អាចប្រើប្រាស់ម្ស៉ៅសូដា។ យកម្ស៉ៅសូដាលាយជាមួយទឹកបន្តិចច្របល់ឲ្យចូលគ្នាសព្វ ហើយយកមកលាបលើបរិវេណស្បែកខ្នងដែលមានមុន រក្សាទុកឲ្យស្ងួតប្រហែល២០នាទីចាំលាងជម្រះចេញ។ អ្នកអាចធ្វើបែបនេះ ២ទៅ៣ដងរៀងរាល់ថ្ងៃ ដើម្បីអនុញ្ញាតឲ្យម្ស៉ៅសូដា ទៅកម្ចាត់ខ្លាញ់ដែលលើស ក៏ដូចជាកោសិកាងាប់ៗចេញ ដែលជាមូលហេតុបណ្តាលឲ្យកើតមុនខ្នង៕