ម្នាស់​ប្រឆាំង​រោគ​ផ្តាសាយ​

02-10-2019 6:16 pm 168

​ម្នាស់​ជា​ផ្លែឈើ​ដែលមាន​គុណប្រយោជន៍​ច្រើនយ៉ាង​។ ការ​ពិសា​ម្នាស់​ជាប្រចាំ អាចជួយ​បង្ការ ជំងឺរលាកតម្រងនោម សម្ពាធ​ឈាម​ខ្ពស់ (​ជួយ​បន្ថយ​សម្អាធ​ឈាម​) រលាក​បំពង់ខ្យល់ ព្រមទាំង​ជួយ​រំលាយ​អាហារ​ប្រភេទ​សាច់​បានល្អ បង្កើន​ការ​បឺត​ស្រូបយក​អាហារ បំបាត់​ការ​ស្រេកទឹក ជួយ​ឲ្យ​រាងកា​យមាន​ភាព​ត្រជាក់ និង​ជួយ​ប្រឆាំង​រោគ​ផ្តាសាយ​។ ក្នុង​ផ្លែ​ម្នា​ស់ សម្បូរ​ទៅដោយ​វីតាមីន A និង C កាល់ស្យូម ផូស្វ័​រ និង​ប្រូមេ​ឡែន (Bromelain) ...​។​

​ប៉ុន្តែ​ដើម្បី​ទទួលទាន​ម្នា​ស់បាន​ត្រឹមត្រូវ នៅពេល​ចិត​សំបក​ចេញ ហាន់​ជា​ចំណិតៗ​ហើយ គួរ​យក​ម្នាស់​ទៅ​ត្រាំ​ក្នុង​ទឹកអំបិល​ប្រហែល ២​ទៅ​៣​នាទី​សិន​។ ត្រាំ​ទឹកអំបិល ដើម្បី​បំផ្លាញ​សារ​ធាតុក្លៃ​ខូខ​យ​ដ៏ និង​អង់​ហ្សីម​ប្រភេទ​ខ្លះៗ ដែល​ធ្វើឲ្យ​អ្នក​ពិសា​មានប្រតិកម្ម​។ ការ​ត្រាំ​ទឹកអំបិល មិន​ត្រឹមតែ​មិន​ធ្វើឲ្យ​បាត់បង់​រសជាតិ​ប៉ុណ្ណោះទេ ថែមទាំង​ធ្វើឲ្យ​ម្នាស់ មាន​រសជាតិ​កាន់តែ​ឆ្ងាញ់​ថែមទៀត​៕


 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត