លោក​ហ៊ុន សែន និង​ភរិយា ទទួល​ព្រះរាជដំណើរ​ព្រះមហាក្សត្រ​យាង​និវត្តន៍​ពី​ចិន​

02-10-2019 5:19 pm 198

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ភរិយា នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​តុលា​នេះ បាន​អញ្ជើញ​ទទួល​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​យាង​និវត្តន៍​ពី​ទីក្រុង​ប៉េកាំង​។​

​តាមរយៈ​ហ្វេ​សប៊ុក​លោកនាយក​រដ្ឋមន្ត្រី បានឲ្យដឹងថា រូបលោក និង​ភរិយា បាន​អញ្ជើញ​ទទួល​ព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេចម៉ែ​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាង​និវត្តន៍​ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន បន្ទាប់ពី​ព្រះអង្គ បាន​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព កាលពី​ថ្ងៃ​២៦ ខែ​សីហា ឆ្នាំ​២០១៩​កន្លងទៅនេះ​៕

ព័ត៌មានផ្សេងទៀត