បាក់​ស្ពាន​នៅ​តៃវ៉ាន់ រកឃើញ​សាកសព​៤​និង​មនុស្ស​២​នាក់​បន្ត​បាត់​ខ្លួន​

02-10-2019 11:28 am 230

​សាក​ចំនួន​៤​ត្រូវបាន​រកឃើញ​នៅក្រោម​ស្ពាន​មួយ ដែល​បាក់​នៅ​តៃវ៉ាន់ ហើយ​ក្រុម​ជួយសង្គ្រោះ​នៅតែ​បន្ត​តាមរក​មនុស្ស​២​នាក់ ដែល​បាន​បាត់​ខ្លួន​នៅក្នុង​ហេតុការណ៍​នេះ​។ ទីភ្នាក់ងារ​អគ្គិភ័យ​ជាតិ​បាន​និយាយថា សាកសព ២ ត្រូវបាន​គេ​រកឃើញ នៅក្នុង​ទឹក​ក្បែរ​ទូក​ដែល​ជាប់​នៅក្រោម​ស្ពាន​បាក់ ខណៈ​សាកសព​ផ្សេងទៀត ត្រូវបាន​គេ​រកឃើញ​នៅក្បែរ​ទូក​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ដែល​ត្រូវបាន​ទាញ​ចេញពី​កន្លែងកើតហេតុ​កាលពី​ថ្ងៃ​អង្គារ​។ ក្រៅពី​បណ្តាលឲ្យ​មនុស្ស​ស្លាប់ មាន​មនុស្ស​១២​នាក់​ផ្សេងទៀត​បាន​រងរបួស ហើយ​នៅ​ក្នុងនោះ ក៏មាន​កម្មករ​ទូ​កនេ​សាទ​ជនជាតិ​ហ្វីលីពីន​៦​នាក់ និង​ឥណ្ឌូនេស៊ី​៣​នាក់​ផងដែរ​។​

​គួរ​ជម្រាប​ថា ស្ពាន​ប្រវែង ១៤០​ម៉ែត្រ ស្ថិតនៅ​ឆ្នេរ​ភាគ​ខាងកើត​របស់​កោះ​តៃវ៉ាន់ ដែល​ត្រូវបាន​សាងសង់ឡើង​កាលពី​ឆ្នាំ​១៩៩៨ បាន​បាក់ស្រុត សង្កត់​លើ​ទូក​នេសាទ​មួយចំនួន កាលពី​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៩​។ ភ្លាមៗ មិនទាន់មាន​ការបញ្ជាក់​ឲ្យដឹង​ច្បាស់​លាស់ អំពី​មូលហេតុ ដែល​បាន​បង្ក​ឲ្យ​បាក់ស្ពាន​នៅឡើយ​ទេ​។ ប៉ុន្តែ​ស្ពាន​នេះ បាន​បាក់​ចំពេល​មាន​អាកាសធាតុ​មិនល្អ ពោល តៃវ៉ាន់​បាន​ទទួលរង​ឥទ្ធិពល​ខ្យល់ព្យុះ​ទី​ហ្វុង​មួយ កាលពី​យប់​ថ្ងៃ​ចន្ទ ហើយ​ឥទ្ធិពល​ខ្យល់ព្យុះ​នេះ បាន​នាំមក​ជាមួយ​នូវ​ខ្យល់​បោកបក់ និង​ភ្លៀង​ធ្លាក់​ខ្លាំង នៅតាម​បណ្តោយ​ឆ្នេរ​ភាគ​ខាងកើត​របស់​តៃវ៉ាន់​៕

 ពាក្យគន្លឹះ  តៃវ៉ាន់បាក់ស្ពាន

ព័ត៌មានផ្សេងទៀត