អាជ្ញាធរ​​អប្សរា​នឹង​ចាត់វិធានលើអ្នកលក់ដូរ​តាម​កន្ទេល​នៅ​បរិវេណ​ប្រាសាទអង្គរ

02-10-2019 10:41 am 202

អាជ្ញាធរ​ជាតិ​អប្សរា​អំពាវនាវ​ឱ្យមាន​ការចូលរួម​សហកា​រ​បញ្ឈប់​សកម្មភាព​លក់ដូរ ក្រាល​កន្ទេល អង្រឹង បើក​គ្រឿង​បំពង​សម្លេង​ខ្លាំងៗ និង​ការ​ទទួលទាន​គ្រឿង​ស្រវឹង នៅលើ​វាលស្មៅ​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ឱ្យបាន​ជាដាច់ខាត​ចាប់ពីពេលនេះ​តទៅ ការដាក់​ឱសានវាទ ដូច្នេះ​ដើម្បី​លើកកម្ពស់​បរិស្ថាន​ស្អាត សោភ័ណភាព​ស្រស់បំព្រង នៃ​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា អង្គភាព​នគរបាល​ពាក់​ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​បង្កើត​ក្រុមការងារ​ចម្រុះ​ធ្វើ​ការអប់រំ​ណែនាំ​ផ្ទាល់​នៅ​ទីកន្លែង​ចាប់​ពីថ្ងៃ​០២ រហូតដល់​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​។​

​ទីតាំង​ដែល​ក្រុមការងារ​ចម្រុះ​អនុវត្ត​ការងារ រួមមានដូចជា​ជុំវិញ​បរិវេណ​ត្រពាំង​សេស ប្រាសាទព្រហ្មកិល និង​តាម​ដងផ្លូវ​កៅស៊ូ​នៃ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​។ ក្នុងករណី​ហួស​កាលបរិច្ឆេទ​អប់រំ​ណែនាំ ហើយ​សកម្ម ភាពលក់ដូរ ក្រាល​កន្ទេល អង្រឹង បើក​គ្រឿង​បំពង​សម្លេង​ខ្លាំងៗ និង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​នៅតែ​បន្ត នោះ​ក្រុមការងារ​ចម្រុះ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​ចាំបាច់​នានា​៕

ព័ត៌មានផ្សេងទៀត