លោក​ហ៊ុន សែន ផ្តាំ​ទៅ​អ្នកចូលរួម​យុទ្ធ​ន​ការ​ម្រាមដៃ​៩ នឹង​ត្រូវ​មានទោស​

02-10-2019 10:37 am 1182

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ផ្តាំ​ទៅ​បុគ្គល​ទាំងឡាយណា ដែល​ចូលរួម​យុទ្ធនាការ​”​ម្រាមដៃ​៩” គឺជា​ការចូលរួម​ទង្វើ​ក្បត់ជាតិ ដែល​ប្រឈម​នឹង​ការ​មានទោស មិន​អាច​លើកលែង​បានឡើយ​។ ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​សាលា​ប៊ែល​ធី អន្តរជាតិ នា​ថ្ងៃ​ទី​០២ ខែ​តុលា​នេះ​។​

​គួរបញ្ជាក់​ថា អតីត​មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា កន្លងទៅនេះ បានប្រកាសឲ្យ​អតីតមន្ត្រី និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ធ្វើ​យុទ្ធនាការ​លើក​ម្រាមដៃ​៩ ជា​សញ្ញា​គាំទ្រ​ការវិល​ចូល​មក​កម្ពុជា របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ខាងមុខនេះ​។​

យ៉ាងណាមិញ រដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ការធ្វើ​យុទ្ធនាការ​នេះ​ថា ជា​ផែនការ​ប៉ុង​ប៉ង​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​៕

ព័ត៌មានផ្សេងទៀត