មន្ត្រី​កូរ៉េខាងត្បូង​៖​កូរ៉េខាងជើង​ប្រហែលជា​បាន​ធ្វើតេស្ត​មី​ស៊ី​លពី​នាវា​មុជទឹក​

02-10-2019 9:38 am 202

​កូរ៉េខាងជើង​ប្រហែលជា​បាន ធ្វើតេស្ត​មី​ស៊ី​លបាញ់​ផ្លោង​ឆ្លង​ទ្វីប ចេញពី​នាវា​មុជទឹក នៅក្នុង​សមុទ្រ​នា​ព្រឹក​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩​នេះ​។ នេះ​បើ​យោងទៅតាម​មន្ត្រី​កូរ៉េខាងត្បូង​បាន​និយាយ​។ មីស៊ីល​បាន​បាញ់​ចេញ​​​​​​​​​ពី​តំបន់ក្បែរកំពង់ផែ Wonsan ស្ថិតនៅក្នុងខេត្ត Kangwon នៃប្រទេសកូរ៉េខា​ង​ជើង​ នៅម៉ោងជាង៧ព្រឹក។ មីស៊ីលបាន​ហោះច​ម្ងាយប្រហែ​ល៤៥០​គីឡូម៉ែត្រ និងកម្ពស់៩១០គីឡូម៉ែត្រ មុនពេល​ធ្លាក់​ទៅ​​​​​​ក្នុ​ង​​ស​មុទ្រ​ជប៉ុន។ ​អាជ្ញាធរបា​ន​រាយការណ៍​ថា មីស៊ីលចំ​នួន ២ ត្រូវបានបាញ់បង្ហោះ ដោយនៅក្នុង​នោះ​យ៉ា​ង​ហោចណាស់ មានមីស៊ីលមួយ បានធ្លាក់​ចូល​​ក្នុងដែនទឹករបស់ជប៉ុន។

កូរ៉េខាងត្បូងលើកឡើងថា មីស៊ីលដែលបានធ្វើតេស្តជាថ្មីនេះ ត្រូវបានគេជឿថា មានមួយជាប្រភេទ Pukkuksong។ កូរ៉េខាង​ជើងធ្លាប់​បា​នធ្វើតេ​ស្តដោយជោគជ័យ នូវមីស៊ីលស៊េរី Pukkuksong-1 ដែល​ត្រូវបានគេស្គាល់​ជាទូ​ទៅថា KN-11 នៅក្នុងខែសីហាឆ្នាំ២០១៦ ដោយហោះបានចម្ងាយប្រហា​ក់ប្រហែ​លជា៥០០គី​ឡូម៉ែត្រ។

ពាក់ព័ន្ធនឹងប្រតិកម្មវិញ សេនាធិការចម្រុះ កូរ៉េខាងត្បូង និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សក​ម្មភាព​បែប​នេះរបស់កូរ៉េ​ខាងជើង ធ្វើឡើងបង្កើនតែ​ភាពតាន​​តឹ​ង ​គឺមិនមាន​ប្រយោជន៍ក្នុ​ងការខិតខំ ដើម្បី​​បន្ធូរ​បន្ថយ​ភាពតានតឹង នៅ​ឧបទ្វីបកូរ៉េឡើយ ហើយបានជំរុញឲ្យ​បញ្ឈប់ជាបន្ទាន់។ សេនាធិកា​រចម្រុះ របស់កូរ៉េខាងត្បូង កំពុងតាមដា​នស្ថានការណ៍​​​ ​និង​រក្សា​ជំហរត្រៀ​មខ្លួន ខណៈសហរដ្ឋ​អាមេ​រិក ក៏កំពុង​តែតាមដានស្ថា​នការណ៍​នៅឧបទ្វីបកូរ៉េដូចគ្នា។ រីឯ លោក​Shinzo Abe នាយករដ្ឋមន្រ្តីជប៉ុន​បានប្រតិកម្ម​ដែរថា ការធ្វើតេស្តមីស៊ី​លផ្លោងឆ្លងទ្វីបរប​ស់កូ​រ៉េ​ខាង​ជើង គឺជាការរំលោ​ភលើ​សេចក្តីសម្រេច រ​បស់ក្រុមប្រឹ​ក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ថ្លែង​ប្រាប់​​អ្នកកាសែត លោក Abeបានតវ៉ា​និងថ្កោលទោស​យ៉ាងខ្លាំង ចំពោះទង្វើរំលោភបំពាន លើ​សេចក្តី​សម្រេ​ច ​របស់​ក្រុមប្រឹក្សាសន្តិសុខ​​អង្គ​ការសហប្រជាជាតិនេះ​។

ការធ្វើតេស្តមីស៊ីល កើតឡើងក្រោយមន្រ្តីកូរ៉េខាងជើងនិយាយថា កូរ៉េ​ខាង​ជើង​​​​​បាន​​​​​​​​​ព្រមព្រៀងជាមួយអាមេរិក ក្នុងការបន្តការពិភាក្សា ស្តីពី ការរំលាយកម្មវិធីនុយក្លេអ៊ែរកូ​រ៉េខាង​ជើង​​ ដែ​ល​​​​​​គ្រោងធ្វើនៅថ្ងៃទី៥ខែតុលា។ ប៉ុន្តែក្រោយការធ្វើតេស្តមីស៊ីលជាថ្មីនេះ មិនដឹងថា ដំ​ណើរការពិភាក្សា មាន​ការប្រែ​​​​​ប្រួល​ឬអត់នោះទេ។ យ៉ាងណាក៏ដោយ មិនមានអ្វីប្លែកឡើយ ដែល​កូរ៉េខាងជើងធ្វើតេស្តអាវុធ ខណៈ​កំពុងតែចរចាបែបនេះ។ ពោល ចាប់តាំងពីការចរចារំលាយ​កម្មវិធីនុយ​ក្លេ​​អ៊ែរ​បរាជ័យ ចំនួន​២លើ​ក​មក​ កូរ៉េខាងជើង បានធ្វើតេស្ត​មី​ស៊ីល​៩​លើកហើយ រាប់បញ្ចូលទាំ​ងការ​ធ្វើតេស្ត​​ នៅថ្ងៃទី២ខែ​តុលា​ឆ្នាំ២០​១៩នេះ៕

 

ព័ត៌មានផ្សេងទៀត