លោកហ៊ុន សែន៖ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះត្រូវតែធ្វើ ទោះទឹកស្រកសល់តែ១ ម៉ែត្រក៏ដោយ

02-10-2019 9:33 am 2735

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន បានបញ្ជាក់ ថា ព្រះរាជពិធីបុណ្យអុំទូកនាឆ្នាំ២០១៩នេះ ត្រូវតែ​ធ្វើ​ដាច់ខាត ទោះបីជាទឹកស្រកសល់តែ១ម៉ែត្រក៏ដោយ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីចែក​វិញ្​ញា​បន​បត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប១,១​៨៣នាក់ នាព្រឹកថ្ងៃទី២ ខែតុលានេះ។ លោកហ៊ុន សែន បានថ្លែង  ថា ជាធម្មតាពេ​លទឹក​ស្រក​ខ្លាំង ឬទឹកឡើងខ្លាំង គឺមិនអាចអុំទូកបានទេ។ ប៉ុ​ន្ដែ​ឆ្នាំ២០១៩នេះ ទោះបីជាទឹកស្រក នៅសល់តែ១ម៉ែត្រក៏ដោយ ក៏ត្រូវតែរៀបចំព្រះរាជពិធីអុំទូកដែរ៕

ព័ត៌មានផ្សេងទៀត