លោកហ៊ុន សែន ស្នើឲ្យទូតអាមេរិកបញ្ជាក់ពីសញ្ញាបត្រ និងការប្រឡងចូលរៀន នៅសាលាWest Point

02-10-2019 8:44 am 2025

លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យស្ថានទូតអាមេរិកប្រចាំកម្ពុជា ចេញមុខបកស្រាយ​ចំពោះបញ្ហាសញ្ញាបត្រ និងការប្រឡងចូលរៀន នៅសាលាបណ្ឌិតសភាយោធាWest Point បន្ទាប់ពី​មាន​ការលើក​ឡើងថា មានការចេញសញ្ញាបត្រ២ខុសគ្នា ក្នុងសាលាមួយនេះ ហើយការប្រឡងក៏​​ត្រូវបាន​គេ​លើ​​​កឡើងដែរ ថា មានភាពមិនប្រក្រតី។

ក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញា​បត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,១៨៣នាក់ នាព្រឹកថ្ងៃទី២ ខែតុលានេះ លោកហ៊ុន សែន បានថ្លែង ថា អ្នក​ដែលអាចបកស្រាយអំពីបញ្ហាសញ្ញាបត្រ និងការចូលរួលប្រឡង នៅសាលាបណ្ឌិតសភាយោធាWest Point មិនមែនលោកឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត ឬក៏ពលរដ្ឋកម្ពុជានោះដែរ គឺមានតែស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា និងសាលាបណ្ឌិតសភាយោធាWest Point របស់អាមេរិកតែប៉ុណ្ណោះ៕

ព័ត៌មានផ្សេងទៀត