ចំណុច​ខ្មៅៗ​លើ​បបូរមាត់ ដែល​មិនគួរ​ប្រងើយ​កន្តើយ​

01-10-2019 7:21 pm 160

​អាចមាន​ហេតុផល​ផ្សេងៗ​គ្នា សម្រាប់​ចំណុច​ខ្មៅ​នៅលើ​បបូរមាត់ ហើយ​អ្នក​មិនគួរ​ព្រងើយកន្តើយ​នឹង​វា​ឡើយ​។ hyperpigmentation គឺជា​ជំងឺ​ទូទៅ​មួយ ដែល​អាច​បណ្តាលឲ្យមាន​ស្នាមពណ៌​ត្នោត​នេះ​។ បញ្ហា​នេះ មិនមែន​កើត​លើ​តែ​បបូរមាត់​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាចមាន​នៅលើ​ថ្ពាល់ ច្រមុះ​និង​ថ្ងាស​ទៀតផង​។ តាមពិតទៅ ការ​ត្រូវ​នឹង​កម្តៅថ្ងៃ​ញឹកញាប់ ក៏​អាចជា​ហេតុផល បណ្តាលឲ្យ​មាន​ចំណុចខ្មៅៗ​តូច​នេះ​ផងដែរ​។ យ៉ាងណាក៏ដោយ ប្រសិនបើ​សំគាល់​ឃើញ​បញ្ហា​នេះ​លើ​ស្បែក ជម្រើស​ល្អ​បំផុត គឺ​ធ្វើ​រោគវិនិច្ឆ័យ​ជាមួយ​គ្រូពេទ្យ មុនពេល​មាន​បញ្ហា​ធ្ងន់ធ្ងរ ព្រោះ​វា​អាចជា​រោគសញ្ញា​មហារីក​ផង​ក៏​មិនដឹង​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត