យុវជនម្នាក់ធ្លាប់រៀន នៅសាលាបណ្ឌិតសភាយោធាអាមេរិក ចេញមុខថ្កោល ទោសលោកសម រង្ស៊ី

01-10-2019 10:40 am 931

យុវជនម្នាក់ដែលធ្លាប់បានរៀន នៅសាលាបណ្ឌិតសភាយោធា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាន​ចេ​ញ​មុខ​ថ្កោលទោសលោកសម រង្ស៊ី ក្រោយពីអតីតប្រធានស្ដីទី នៃអតីតបក្សសង្រ្គោះជាតិរូបនេះ បានលើក​ឡើ​​​ង ថា សញ្ញាបត្រពីសាលាWest Point​​ របស់លោកហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ព​ជើង​គោក​កម្ពុ​ជា ថា ក្លែ​ងក្លាយ ឬជាសញ្ញាបត្រទី២ជាដើមនោះ។

យុវជនរូបនេះ ដែលគណនីហ្វេសប៊ុកឈ្មោះ ថា Serey Mongkul Oung បានសរសេររៀបរាប់ដូច​ខាង​ក្រោម៖

ទាំងទឹកភ្នែក ខ្ញុំក៏ដូចជាឪពុកម្ដាយខ្ញុំ រីករាយចំពោះការបញ្ចប់កិច្ចសិក្សារបស់ខ្ញុំនៅសាលាបណ្ឌិតសភាយោធាកងទ័ពជើងទឹកសហរដ្ឋអាមេរិក។ អ្វីដែលធ្វើឲ្យខ្ញុំមានមោទនភាពបំផុតនោះគឺ នៅពេលដែលជនជាតិ អាមេ​រិកបង្ហាញ នូវការគោរពចំពោះសមត្ថភាពរបស់យើង ដោយមិនផ្ដល់ករណីពិសេស (Special Treatment) ក្នុងពេលប្រលងណាមួយឡើយ ដើម្បីបញ្ចប់ការសិក្សានេះ ព្រោះគេយល់ថាសមត្ថភាពរបស់និស្សិតខ្មែរ ស្មើនឹងសមត្ថភាពរបស់និស្សិតអាមេរិក ។

វាជាការសោកស្ដាយដែលមានមនុស្ស ដូចជាលោកសមរង្សី ដែលបានមាក់ងាយកិច្ចខំប្រឹងប្រែង និងភាពជោគជ័យរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត ដែលបានបញ្ចប់ការសិក្សា ពីសាលាបណ្ឌិត សភាយោធាសហរដ្ឋអាមេរិក។

ការមាក់ងាយនេះ ក៏ជាការមាក់ងាយទៅលើខ្ញុំ រួមទាំងនិស្សិតកម្ពុជាដទៃដែលបាន និងកំពុងសិក្សានៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនេះ។ បើសិនជាសញ្ញាបត្រ របស់ពួកយើងនេះពិតជាគ្មានតម្លៃ (សញ្ញាបត្រទី២ រឺក្លែងក្លាយដូចលោកសមរង្ស៊ីថាមែន) ខ្ញុំមិនជឿថាលោកប្រធានាធិបតីTrump ចំណា​យពេលវេលា មកចាប់ដៃជាមួយខ្ញុំ ក្នុងឱកាសទទួលសញ្ញាបត្រនេះទេ។

ខ្ញុំសុំថ្កោលទោសចំពោះការមាក់ងាយនេះ៕  

ព័ត៌មានផ្សេងទៀត