ក្រុមប្រឆាំង​ថា​ រដ្ឋាភិបាល​​បញ្ជូន​មនុស្ស​​ទៅ​គំរាម​​ពលករ​នៅ​ថៃ ​កុំឲ្យ​អមដំណើ​រ​​លោកសម រង្ស៊ី​​

30-09-2019 5:42 pm 993

​ក្រុមមន្ត្រី និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ឯ​ប្រទេស​ថៃ អះអាងថា រដ្ឋាភិបាល​កម្ពុជា របស់លោក​ហ៊ុន សែន បាន​បញ្ជូន​មនុស្ស​ជិត ២០០​នាក់ ដើម្បី​ទៅ​ទិញ​ទឹកចិត្ត គំរាមកំហែង និង​ព្រមាន​ពលករ​មិនឲ្យ​អមដំណើរ​ការធ្វើ​មាតុភូមិនិវត្ត​ន៍​របស់លោក​សម រង្ស៊ី នៅ​ថ្ងៃទី​០៩ វិច្ឆិកា ខាងមុខ​។ 

​យ៉ាងណា វិទ្យុ​វាយោ មិនអាច​ទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល ​លោក​ផៃ ស៊ី​ផាន សុំ​ការបំភ្លឺ លើ​ការចោទប្រកាន់​នេះ បាន​យ៉ាងណា​នៅឡើយ​ទេ ដោយ​ទូរ​សព្ទ​ចូល​ជាច្រើនលើក អត់​មាន​អ្នកទទួល។ ប៉ុន្តែ លោក​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​មិន​បានដឹង​ពី​រឿងនេះ​ទេ​។ 

​អាជ្ញាធរ​កម្ពុជា បាន​ព្រមាន​រួចហើយ​ថា អ្នក​ដែល​អមដំណើរ​លោក​សម រង្ស៊ី ចូល​ស្រុក​វិញ គឺជា​អ្នក ចូលរួម​ធ្វើ​រដ្ឋប្រហារ ហើយ​ពួកគេ​នឹង​ប្រឈម​ការផ្ដន្ទាទោស ហើយ មកដល់ពេលនេះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុងប្រទេស​កម្ពុជា ជិត​៣០​រូប​ហើយ ត្រូវបាន​ចាប់ និង​ឃុំខ្លួន ជាប់​ពាក់ព័ន្ធ​នឹង​ការ​កៀរគរ ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​គាំទ្រ​គម្រោង​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​របស់លោក​សម រង្ស៊ី នៅ​ថ្ងៃទី​៩ វិច្ឆិកា ខាងមុខនេះ​។ ពួកគេ​ត្រូវ​តុ​លាករ​ចោទ​ពីបទ «​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យមាន​ភាពវឹកវរ​ដល់ស​ង្គ​ម​»៕

 ពាក្យគន្លឹះ  ពលករនៅប្រទេសថៃ

ព័ត៌មានផ្សេងទៀត