លោក​យ៉ង សាំង​កុមារ​៖​​ប្រជាធិបតេយ្យ​កម្ពុជា ​មិន​អាស្រ័យ​លើ​​អាមេរិក ឬ​អឺរ៉ុប​ឡើយ​​

30-09-2019 5:10 pm 729
លោកយ៉ង សាំងកុមារ(រូបកណ្តាល)

​នៅ​ថ្ងៃទី ៣០ កញ្ញា លោក​យ៉ង សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក និង​លោក​សាម អ៊ី​ន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ជួបពិភាក្សា​ជាមួយ​ប្រតិភូ ក្រុមប្រឹក្សា​អ្នកដឹកនាំ​នយោបាយ​វ័យក្មេង (American Council of young political leaders) មកពី​សហរដ្ឋអាមេរិក​។​

​លោក​យ៉ង សាំង​កុមារ បាន​ប្រាប់​ទៅ​ប្រតិភូ អាមេរិក​ថា ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា មិនអាច​កើតឡើង​តាមរយៈ​ការផ្តល់ឱ្យ​ពី​ខាងក្រៅ ដូចជា​អាមេរិក ឬ​អឺរ៉ុប​បានទេ តែ​វា​ត្រូវតែ​កើតចេញពី​ការប្រឹងប្រែង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ពី​ខាងក្នុង ទៅវិញ​ទេ​។​

​ទាក់ទង​នឹង​ការលើកឡើង​ចុងក្រោយ​ពី​សំណាក់​លោក​សម រង្ស៊ី លោក​យ៉ង សាំង​កុមារ មើលមិនឃើញ​ថា ជា​បដិវត្ត​ពណ៌ ឬ​អាច​ក្លាយជា​រដ្ឋប្រហារ នោះដែរ តែ​លោក​ហួសចិត្ត នឹង​រដ្ឋាភិបាល ដែល​ខ្លាច​ហួសហេតុ រហូត​ឈានដល់​ការធ្វើ​ទុក​បុក​ម្នេញ លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បែបនេះ ....

​ជា​បន្ត​សូម​ស្តាប់ ការលើកឡើង​របស់លោក​យ៉ង សាំង​កុមារ តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

 ពាក្យគន្លឹះ  លោកយ៉ងសាំងកុមារ

ព័ត៌មានផ្សេងទៀត