បុណ្យ​ភ្ជុំបិណ្ឌ​៖​គ្រោះ​អគ្គិភ័យ​កើតឡើង​៣០​លើ​ក​ស្លាប់​និង​របួស​មនុស្ស​១០​នាក់​

30-09-2019 1:10 pm 179

​រយៈពេល ១៥​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី ២៩ ខែ​កញ្ញា ឆ្នាំ​២០១៩ គ្រោះ​អគ្គិភ័យ​ទូទាំង​ប្រទេស បាន​កើតឡើង​ចំនួន ៣០​លើក ដោយ​ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ បាន​កើតឡើង​ចំនួន ១០​លើក​,​បាត់ដំបង ៥​លើក​,​ស្ទឹងត្រែង ១​លើក​,​ព្រះសីហនុ ៣​លើក​,​ត្បូងឃ្មុំ ១​លើក​,​សៀមរាប ២​លើក​,​កំពង់ធំ ៣​លើក​,​ព្រៃវែង ២​លើក​,​កំពង់ស្ពឺ ២​លើក និង​កំពង់ចាម ១​លើក​។​នេះ​បើ​យោងតាម​របាយការណ៍ របស់​នាយកដ្ឋាន​កណ្តា​ល​សណ្តាប់ធ្នាប់​សាធារណៈ និង​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់អគ្គិភ័យ និង​សង្គ្រោះ ការិយាល័យ​ហ្វឹកហ្វឺន និង​ពន្លត់​អគ្គិភ័យ នៃ​ក្រសួង​មហាផ្ទៃ​។​

​នៅក្នុង​របាយការណ៍​បាន​បញ្ជាក់បន្ថែម​ថា ចំពោះ​សម្ភារៈ ដែល​បាន​ខូចខាត​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នោះ​រួមមាន​៖​ឆេះ​ផ្ទះ ២៩​ខ្នង​,​បន្ទប់ ១​បន្ទប់​,​បឹង​ហ្គា​ឡូ ២​ខ្នង​,​តូប​លក់​គ្រឿងទេស ២​តូប​,​រោង​សិប្បកម្ម​បាយក្តាំង ១​ខ្នង ព្រមទាំង​ស្លាប់​មនុស្ស ២​នាក់ និង​រងរបួស ៨​នាក់​។​ចំពោះ​មូលហេតុ​ដែល​បណ្តាលឲ្យ​កើត​មាន​គ្រោះ​អគ្គិភ័យ​រួមមាន​៖​ឆ្លង​ចរន្តអគ្គិសនី ១៥​លើក​,​ភ្លើង​ទៀនធូប ១​លើក​,​ផ្ទុះ​ហ្គាស ៣​លើក​,​ក្មេង​លេង​ភ្លើង ២​លើក​,​ដុត​ខ្លួន​ឯង ៤​លើក​,​ឆាប​សាំង ១​លើក​,​បាក់​បំពង់​បឺត​ផ្សែង ១​លើក ,​រថយន្ត​បុក​ម៉ូតូ ១​លើក និង​ក្តាប់​មិន​បាន​ពី​មូលហេតុ ចំនួន ២​លើក​។​

​នៅក្នុង​របាយការណ៍​ដ​ដែល​ក៏​បាន​បញ្ជាក់​ដែរ​ថា គ្រោះ​អគ្គិភ័យ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ នៅក្នុង​ឆ្នាំ​២០១៩​នេះ មាន​ការកើនឡើង​ចំនួន ១២​លើក បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨ ៕

ព័ត៌មានផ្សេងទៀត