គ្រោះថ្នាក់​ចរាចរណ៍​៖​ស្លាប់​និង​របួស​ជាង​៣០០​នាក់​ក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃ​

30-09-2019 11:12 am 283
ប្រភពរូបភាពពីសារព័ត៌មានFresh News

​រយៈពេល​១៥​ថ្ងៃ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់ ២៩ ខែ​កញ្ញា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​បាន​កើតឡើង​ចំនួន ១៩៩​លើក ដែល​បាន​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ១១០​នាក់ និង​រងរបួស​ធ្ងន់​ស្រាល ២៧៤​នាក់​។​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៩៩​លើក​នេះ​ក៏​បាន​បង្ក​ឲ្យ​ខូចខាត​ម៉ូតូ និង​រថយន្ដ​ជាច្រើន​គ្រឿង ។​មូលហេតុ​ដែល​បណ្ដាល ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​៖ ល្មើស​ល្បឿន មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្ដាំ ប្រជែង​បត់​គ្រោះថ្នាក់ និង​ស្រវឹង ។​នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​៕

ព័ត៌មានផ្សេងទៀត