គ្រោះថ្នាក់​ចរាចរណ៍​៖ រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​មនុស្ស​ស្លាប់​និង​របួស​ជាង​១០០​នាក់​

30-09-2019 10:41 am 696

​រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៩ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស បាន​កើតឡើង​ចំនួន ៥២​លើក ដែល​បាន​បណ្តាលឲ្យ​មាន​អ្នកស្លាប់ ២៦​នាក់ និង​រងរបួស​ធ្ងន់​ស្រាល ៨០​នាក់​។​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៥២​លើក​នេះ ក៏​បាន​បង្ក​ឲ្យ​ខូចខាត​ម៉ូតូ ៦៦​គ្រឿង រថយន្ត​តូច ២៤​គ្រឿង និង​រថយន្ដ​ធំ ៣​គ្រឿង​។​មូលហេតុ​ដែល​បណ្ដាល ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​៖ ល្មើស​ល្បឿន មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្ដាំ ប្រជែង បត់​គ្រោះថ្នាក់ និង​ស្រវឹង​។​នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋា​ននគរបាលជាតិ​៕

 

 ពាក្យគន្លឹះ  គ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានផ្សេងទៀត