រយៈពេល​៨​ខែ​ ឆ្នាំ​២០១៩​នេះ​ កម្ពុជា​ទទួលបាន​​២០០​លាន​ដុល្លារ​ ពី​ការនាំចេញ​​ជ័រកៅស៊ូ​​

30-09-2019 10:11 am 435

​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ចំនួន​១៤៩,២៦៣​តោន កើនឡើង​២៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ ដោយ​ទទួលបាន​ចំណូល​២០០​លាន​ដុល្លារ​អាមេរិក​។​

​តម្លៃ​ជា​មធ្យម​របស់​ជ័រកៅស៊ូ នៅ​៨​ខែ​ដំបូង​ឆ្នាំ​២០១៩​នេះ មានតម្លៃ​១,៣៤០​ដុល្លារ​ក្នុង​១​តោន បាន​ធ្លាក់ចុះ​៣%​។ ដូច្នេះ​បើ​គិត​ជា​ចំណូល​ដែល​កម្ពុជា ទទួលបាន​ពី​ការនាំចេញ​ជ័រកៅស៊ូ​រយៈពេល​៨​ខែ មាន​ចំនួន​ប្រមាណ​ជា ២០០,០១២,៤២០​ដុល្លារ​អាមេរិក​។​

​សូមបញ្ជាក់ថា រយៈពេល​ពេញ​មួយឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង​២១​ម៉ឺន​តោន ទទួលបាន​ចំណូល​ជិត​៣០០​លាន​ដុល្លារ​អាមេរិក​។ ជ័រកៅស៊ូ​កម្ពុជា បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន វៀតណាម សង្ហឹ​បុរី និង​ម៉ាឡេស៊ី​៕

 ពាក្យគន្លឹះ  នាំចេញជ័រកៅស៊ូ

ព័ត៌មានផ្សេងទៀត