ក្រសួងមហាផ្ទៃ នឹងធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

27-09-2019 12:00 pm 238

ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកញ្ញាកន្លងទៅនេះ បានជូនដំណឹង ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ថា អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ និងអង្គការគណៈកម្មាធិការសហប្រតិ​បត្តិ ការដើម្បីកម្ពុជា(CCC) នឹងសហការគ្នារៀបចំធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាល​ក្នុង​ស្រុ​ក ដើម្បីពិនិត្យឡើងវិញនូវចំនួនពិតប្រាកដ របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងនោះ ដែល​បាន​តម្កល់សំណុំលិខិត និងចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ ព្រមទាំ​ងកំពុងធ្វើសក​ម្មភាពនៅ​កម្ពុជា​។​

សេចក្ដីជូនដំណឹង បានបញ្ជាក់ ថា ការធ្វើជំរឿននេះ នឹងចាប់ផ្ដើមពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ រហូត​ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្នុងនោះដែរក្រសួងមហាផ្ទៃ ក៏បានស្នើឲ្យរដ្ឋបាលរាជធានីខេត្ត ព្រមទាំង សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ជួយសម្របសម្រួលបង្កលក្ខណៈងាយស្រួល និងចូលរួមសហការ ដើម្បីឲ្យការធ្វើជំរឿននេះ ទទួលបានលទ្ធផលល្អ។

សូមជម្រាប ថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ មាន​ស​មា​គ​ម និង​អង្គកា​រ​​​មិន​មែ​ន​​​រដ្ឋា​ភិ​បាល​​​​​ក្នុងស្រុក​​ ដែលបាន​តម្កល់​សំណុំ​ឯកសារ និងចុះបញ្ជីចំនួនសរុប ៥.៤៨៣ ក្នុងនោះសមាគ​ម​​​ចំនួន ២.២​០៣ និ​ង​អង្គការ​មិន​មែ​ន​រដ្ឋា​​ភិបាលចំនួន៣.២៨០៕

ព័ត៌មានផ្សេងទៀត