ក្រសួងយុត្តិធម៌ ប្រជុំដាក់ចេញវិធានការលើសកម្មភាព ឬទង្វើណាប៉ះពាល់ ដល់សន្តិសុខជាតិ

27-09-2019 11:33 am 427

រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ លោកអង្គ វង្ស វឌ្ឍានា កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំពិភាក្សា លើការពង្រឹងសន្តិសុខសង្គម។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ប្រធាន សាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងទូទាំងប្រទេស។

ក្រសួងយុត្តិធម៌ បានឲ្យដឹង ថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំទ្បើងដើម្បីពិនិត្យ និងពិភាក្សា លើបញ្ហាស្ថានការណ៍សន្តិសុខសង្គម ដើម្បីរិះរក និងដាក់ចេញនូវវិធានការរួមមួយចំនួន ក្នុងការពង្រឹងការអនុវត្តច្បាប់ តាមរយៈ ការចាត់វិធានការច្បាប់លើសកម្មភាព ឬទង្វើទាំងទ្បាយណា ដែលប៉ះពាល់ដល់សន្តិសុខជាតិ សំដៅធានាបាននូវសន្តិសុខប្រទេស សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕

 

ព័ត៌មានផ្សេងទៀត