Facebook​​ចាប់ផ្ដើម​​បិទ​​លែង​ឲ្យឃើញ​​ចំនួន​​like​​ដោយ​សាកល្បង​​ដំបូង​​នៅ​អូស្ដ្រាលី​

27-09-2019 11:29 am 488
រូបភាពreactionដែលហ្វេសប៊ុក​បានដាក់ឲ្យប្រើប្រាស់កន្លងមក

​ក្រុមហ៊ុន Facebook បានចាប់ផ្ដើម​ធ្វើតេស្ដ​លាក់​លែង​ឲ្យឃើញ​ចំនួន​like​ហើយ ដោយ​សាកល្បង​ដំបូង​ក្នុងប្រទេស​អូស្ដ្រាលី​។ ពីថ្ងៃ​សុក្រ​នេះ​ទៅ​អ្នកប្រើប្រាស់ Facebook មួយចំនួន​នៅ​អូស្ដ្រាលី នឹង​លែង​បានឃើញ​ចំនួន like ឬក៏ reaction នៅលើ​ការ​បង្ហោះ​របស់​អ្នកផ្សេង​ហើយ​។ ការផ្លាស់ប្ដូរ​ដ៏​ចម្រូងចម្រាស​នេះ ត្រូវបាន​សាកល្បង​ផងដែរ​ក្នុង​បណ្ដា​ប្រទេស​មួយចំនួន ទៅលើ​កម្មវិធី​Instagram​តាំងពី​ខែកក្កដា​។​

​ក្រុមហ៊ុន Facebook បាន​និយាយថា ការបិទ​លែង​ឲ្យឃើញ​ចំនួន like នេះ គឺជា​ការកាត់បន្ថយ​សម្ពាធ​បណ្ដាញ​សង្គម​ក្នុងចំណោម​អ្នកប្រើប្រាស់​។ ប៉ុន្ដែ​យ៉ាងណាមិញ​អ្នកប្រើប្រាស់​នឹង​នៅតែ​អាច​មើលឃើញ​ចំនួន​like នៅលើ​អ្វីដែល​ពួកគេ​បាន​បង្ហោះ​ដោយ​ខ្លួនឯង​៕

ព័ត៌មានផ្សេងទៀត