ជន​ជាតិចិន​២៦​​នាក់​​​បណ្តេញចេញ​ពី​កម្ពុជា​ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​Internet​

27-09-2019 10:03 am 317

​ជនជាតិ​ចិន​ចំនួន ២៦​នាក់ ក្នុងនោះ​ស្រី ៦​នាក់ ត្រូវ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​កម្ពុជា សហការ​ជាមួយ កម្លាំង​សមត្ថកិច្ច​របស់​ចិន ចាប់បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែ​កញ្ញា ពាក់ព័ន្ធ​ករណី បន្លំ​ឆបោក​តាម​ប្រពន្ធ័​ទូរគមនាគម​ន៍ ( VOIP)​។ 

​ជនជាតិ​ចិន​ទាំង​២៦​នាក់​នេះ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅតាម​យន្តហោះ​ពិសេស ដោយមាន​ការចូលរួម​ពី​កម្លាំង​សមត្ថកិច្ច របស់​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​យកទៅអនុវត្ត​តាមច្បាប់​នៅ​ប្រទេស​ចិន​។​

​សូមបញ្ជាក់ថា ជនជាតិ​ចិន​ទាំង ២៦​នាក់​នេះ ត្រូវបាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បង្ក្រាប តាំងពី​ថ្ងៃទី​២១ ខែ​សីហា នៅក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​៕

ព័ត៌មានផ្សេងទៀត