ពិសា​កាហ្វេ​ពេល​ពោះ​ទទេរ អាច​បំផ្លាញ​ស្រទាប់​ក្រពះ​

26-09-2019 7:12 pm 261

​មនុស្ស​ជាច្រើន​នៅពេល​ភ្ញាក់​ពី​ដំណេក​ភ្លាម ចាប់ផ្តើម​កាន់​ពែង​កាហ្វេ​ក្រេប ជំនួស​អាហារ​ពេលព្រឹក​។ នេះ​ជា​ទម្លាប់​ធម្មតា​ទៅហើយ សម្រាប់​មនុស្ស​ជាច្រើន​នៅលើ​ពិភពលោក​ដែល​ចូលចិត្ត​កាហ្វេ​។ ដ្បិតថា​កាហ្វេ​ផ្តល់​អត្ថប្រយោជន៍ ប៉ុន្តែ​បើ​ទទួលទាន​មិនបាន​ត្រឹមត្រូវ វា​នឹង​បង្ក​ទុក្ខទោស​ដល់​អ្នក​។ ការ​ទទួលទាន​ហួស​កម្រិត​ជា​បញ្ហា​មួយ ប៉ុន្តែ​បញ្ហា​មួយទៀត ការទទួល​កាហ្វេ​នៅពេល​ពោះ​ទទេរ អាចធ្វើឲ្យ​អ្នកក្រហាយ​ទ្រូង និង​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​។ នៅពេលដែល​អ្នក​ឃ្លាន ហើយ​សញ្ជឹង​អំពី​អាហារ ក្រពះ​របស់​អ្នក ចាប់ផ្តើម​បញ្ចេញ​ជាតិ​អាស៊ីត​ក្រពះ​មក ហើយ​នៅពេល​អ្នក​ផឹក​កាហ្វេ​ចូលទៅ នាំឲ្យ​អាស៊ីត​ក្រពះ មាន​កាន់តែ​ច្រើនឡើង អាច​បំផ្លាញ​ស្រទាប់​ក្រពះ​។ អ្នកជំនាញ​បាន​ណែនាំ​ឲ្យទទួល​ទាន​កាហ្វេ ក្រោយ​អាហារ​ពេលព្រឹក ឬក៏​អាហារ​ថ្ងៃត្រង់​ទើប​ជា​ការប្រសើ​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត