Nissan​​ប្រកាស​​នាំយក​​រថយន្ដ​​នៅ​អាមេរិក​​ជាង​១​លាន​គ្រឿង​​ចូល​ក្រុមហ៊ុន​វិញ​

25-09-2019 4:12 pm 140
ឡូហ្គោសម្គាល់​ក្រុមហ៊ុន​Nissan

​ក្រុមហ៊ុន​Nissan Motor​បានប្រកាស ឲ្យ​នាំយក​រថយន្ដ​ជាង​១​លាន​គ្រឿង​នៅ​អាមេរិក​ចូល​ក្រុមហ៊ុន​វិញ ដោយសារតែ​មាន​បញ្ហា​​​កាមេរ៉ា​សុវត្ថិភាពមើល​ក្រោយ​។ ក្រុមហ៊ុន​Nissan​បាន​ជូនដំណឹង ដល់​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវជាតិ​អាមេរិក កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដែល​នឹង​បញ្ជា​ឲ្យ​នាំចូល​ក្រុមហ៊ុន​វិញ នូវ​រថយន្ដ​ចំនួន​២៥​ស៊េរី​ផ្សេងគ្នា ផលិត​ក្នុង​ឆ្នាំ​២០១៨​និង​ឆ្នាំ​២០១៩ ក្នុងនោះ​មាន​ប្រភេទ​ស្ពត​Rogue និង​រថយន្ដ​អគ្គិសនី​ស៊េរី Leaf​ផងដែរ​។​

​គ្មាន​របាយការណ៍​បញ្ជា​ក់ថា​មាន​គ្រោះថ្នាក់ ទាក់ទង​នឹង​បញ្ហា​ដែល​ក្រុមហ៊ុន​បាន​ជូនដំណឹង​ទេ ប៉ុន្ដែ​ក្រុមហ៊ុន​Nissan​និយាយថា​ខ្លួន​បាន​សម្រេចចិត្ដ​ប្រមូល​រថយន្ដ​ទាំងនោះ​មកវិ​ញ ដើម្បី​ដំឡើង​កាមេរ៉ា​មើល​ខាងក្រោយ​រថយន្ដ​ថ្មី​ដោយ​ឥតគិតថ្លៃ កុំឲ្យ​មាន​បញ្ហា​ដល់​អ្នកប្រើប្រាស់​៕

ព័ត៌មានផ្សេងទៀត