ញ៉ាំ​សាច់គោ​ឬ​អាហារសមុទ្រ​អាំង ​ក្នុង​កម្រិត​កម្តៅ​ខ្ពស់​ពេក អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​

25-09-2019 2:32 pm 356

​សាច់​អាំង​ឬ​អាហារសមុទ្រ​អាំង ក្លាយជា​អាហារ​ដ៏​ពេញនិយម សម្រាប់​មនុស្ស​នា​ពេលបច្ចុប្បន្ន​។ នៅពេល​ជួបជុំគ្នា​ម្តងៗ​មិន​ថា ចូល​ហាង​ឬ​នៅផ្ទះ ក្រៅពី​អាហារ​ទឹក ជាទូទៅ​គេ​តែង​នាំគ្នា​ទទួលទាន​សាច់​អាំង​ជំនួស​ឲ្យ​ការ​ចៀនឬ​បំពង​។ ប៉ុន្តែ​ទន្ទឹម​នោះ អ្នក​គួរ​មាន​ការប្រុងប្រយ័ត្ន​នៅក្នុង​ការ​អាំង​សាច់ ដើម្បី​រក្សា​គុណភាព​សាច់ និង​ចៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។​

នៅពេលដែល​អ្នក​អាំង​សាច់គោ សាច់មាន់​ឬ​អាហារ​សមុទ្រ​ក្នុង​កម្រិត​កម្តៅ​ខ្ពស់​ពេក ធ្វើឲ្យ​ប្រូតេអ៊ីន​នៅក្នុង​សាច់​ផ្លាស់ប្តូរ ហើយ​ក្លាយជា​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក​។ ដើម្បី​ចៀសវាង​ហានិភ័យ​សុខភាព អ្នក​គួរតែ​ចម្អិន​សាច់​ទាំងនោះ ក្នុង​កម្រិត​កម្តៅ​ទាប​បាន​ហើយ​។ ការ​ចម្អិន​ក្នុង​កម្រិត​សី​តុណ្ហាភាព​ទាប គឺជា​មធ្យោបាយ​ជួយ​កាត់បន្ថយ ការកកើត​សារជាតិ​បង្ក​មហារីក នៅក្នុង​អាហារ​របស់​អ្នក​។ បន្ថែម​លើ​នេះ អំឡុងពេល​អាំង អ្នក​គួរ​ក្រឡាប់​សាច់​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​ឲ្យបាន​ញឹកញាប់ ដែល​ការធ្វើ​របៀបនេះ អាចជួយ​បង្រួម​នូវ​សមាសធាតុ​ជំរុញ​ជំងឺមហារីក​បាន​កាន់តែ​ច្រើន​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត