ធនាគារ​ជាតិ​ប្តេជ្ញា​ពង្រឹង​កិច្ចសហការ​ល្អ​ជាមួយ​អាស៊ាន​និង​ចិន​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​

24-09-2019 3:50 pm 101

​ក្នុង​វេទិកា​កំពូល​ចិន​-​អាស៊ាន​លើ​ក​ទី​១១ កាលពី​ពេល​ថ្មីៗ​នេះ លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​កម្ពុជា​បាន​ថ្លែង​បញ្ជាក់ថា ធនាគារ​ជាតិ​កម្ពុជា​នឹង​បន្ត​ពង្រឹង​កិច្ចសហការ​ល្អ​ជាមួយ​អាស៊ាន​និង​ចិន ដើម្បី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៃ​តំបន់​ទាំងពីរ...

​លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​កម្ពុជា​បាន​ថ្លែងថា ធនាគារ​ជាតិ​នៅ​តែ​បន្ត​រួមចំណែក​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​សមាជិក​អាស៊ាន និង​ប្រទេស​ចិន ដើម្បី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៃ​តំបន់​ទាំង​២​ឱ្យបាន​រឹងមាំ ។​

​ថ្លែង​ក្នុង​វេទិកា​កំពូល​ចិន​-​អាស៊ាន​លើ​ក​ទី​១១ ស្តីពី កិច្ចសហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ នៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន កាលពី​ពេល​ថ្មីៗ​នេះ លោក​បាន​បញ្ជាក់ថា ធនាគារ​ជាតិ​កម្ពុជា​មាន​សហប្រតិបត្តិការ​ល្អ និង​បាន​ពង្រឹង​សមាហរណកម្ម​ជា​មួយ​ប្រទេស​ចិន និង​សមាជិក​អាស៊ាន ។​

​លោក​បន្តថា ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៧ ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​ចិន បានអនុញ្ញាត​ឱ្យ​ប្រាក់​រៀល​អាច​ជួញដូរ​នៅ​ទីផ្សារ​អន្តរ​ធនាគារ​នៃ​ខេត្ត Guangxi Zhou ហើយ​ប្រាក់​រៀល​និង​ប្រាក់​យ៉​ន់ ក៏​ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​សម្រាប់​ទូទាត់​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ចិន​និង​កម្ពុជា​ដែរ ។​

​លោក​បញ្ជាក់ថា នៅ​កម្ពុជា មធ្យោបាយ​ទូទាត់​ប្រាក់​យ៉​ន់ មាននៅ​តាម​រយៈ Alipay និង​WechatPay ជាដើម ហើយ​ក៏​ត្រូវបាន​ប្រើប្រាស់​ដើម្បី​សម្រួល​ទៅដល់​ការទូទាត់​របស់​ភ្ញៀវទេសច​រដែរ ។ ដោយឡែក ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន កម្ពុជា​បាន​ពង្រឹង​ការតភ្ជាប់​ការទូទាត់​សាច់ប្រាក់​ជាមួយ​សមាជិក​អាស៊ាន ពិសេស​ការទូទាត់​ពាណិជ្ជ​កម្ម និង​វិនិយោគ​ទ្វេភាគី តាមរយៈ​ប្រព័ន្ធ​ធនាគារ និង​ការប្រើប្រាស់ QR Code ៕

ព័ត៌មានផ្សេងទៀត