ក្រុមហ៊ុន​ប៊ូ​អ៊ីង​​ផ្ដល់​សំណង​​ជាង​១៤​ម៉ឺន​ដុល្លារ​​ដល់​គ្រួសារ​​ជនរងគ្រោះ​​ម្នាក់ៗ​

24-09-2019 12:06 pm 324
សាច់ញាតិជនរងគ្រោះស្លាប់ដោយសារធ្លាក់យន្ដហោះ​ប៊ូ​អ៊ីង​737 Max

​ក្រុមគ្រួសារ​ដែលមាន​ស​មាជិក​បាត់​បង់ជីវិត ក្នុង​ហេតុការណ៍​ធ្លាក់​យន្ដហោះ​ប៊ូ​អ៊ីង​737 Max និង​ទទួលបាន​ប្រាក់​សំណង​ចំនួន​១៤៤,៥០០​ដុល្លារ​ពី​ក្រុមហ៊ុន​ក្នុង​ម្នាក់ៗ​។ ប្រាក់​សំណង​នេះ​បានមកពី​មូលនិធិ​គាំទ្រ ដែល​ក្រុមហ៊ុន​ប៊ូ​អ៊ីង​បានប្រកាស​កាលពី​ខែកក្កដា​។ ប្រាក់​សំណង​នឹង​រៀបចំ​ដើម្បី​ដាក់ជូនឲ្យ​បានមុន​ឆ្នាំ​២០២០​។ យ៉ាងណាមិញ​មេធាវី​តំណាងឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​បាន​ដាក់ពាក្យ​ប្ដឹង​ក្រុមហ៊ុន​ទៅ​តុលាការ បាន​ច្រានចោល​ការផ្ដល់​សំណង​។ មេធាវី​ម្នាក់​តំណាងឲ្យ​គ្រួសារ​ជនរងគ្រោះ​១៥​គ្រួសា បាន​បញ្ជាក់ថា​ប្រាក់​សំណង​១៤៤,៥០០​ដុល្លារ​ក្នុង​ម្នាក់ៗ មិនអាច​តបស្នង​ដល់​ក្រុម​គួរ​ណាមួយ​បានឡើយ​។ វា​មិនមែនជា​អ្វីដែល​ជា​ការពេញចិត្ដរ​បស់​សាច់ញាតិ​ជនរងគ្រោះ​ទេ ព្រោះ​ពួកគេ​ត្រូវការ​ចម្លើយ​ពិតប្រាកដ​។​

​សូម​រម្លឹកថា យន្ដហោះ​737 Max​ផលិត​ដោយ​ក្រុមហ៊ុន​ប៊ូ​អ៊ីង បាន​ធ្លាក់​ចំនួន​ពីរ​គ្រឿង​សម្លាប់​មនុស្ស​ជាង​៣៤០​នាក់​។ មួយគ្រឿង​ធ្លាក់​កាលពី​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៩​នៅ​ឥណ្ឌូនេស៊ី ជា​យន្ដហោះ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​Lion Air​ឥណ្ឌូនេស៊ី​។ ចំណែក​មួយគ្រឿង​ទៀត​ធ្លាក់​កាលពី​ថ្ងៃទី​១០​ខែ​មីនាឆ្នាំ​២០១៩ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូ​ពី​៕

ព័ត៌មានផ្សេងទៀត