សាលាក្រុង​​អំពាវនាវ​ឲ្យ​ពលរដ្ឋ​​ទុកដាក់​សំរាម​ឲ្យ​ត្រឹមត្រូវ​​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​​

24-09-2019 10:40 am 139
  ស្តាប់
ស្តាប់ជាសំឡេង

​បើតាម​សេចក្តីប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ បានឲ្យដឹងថា នៅក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចំនួន​០៣​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៧.២៨.២៩ ខែ​កញ្ញា ខាងមុខនេះ រាល់​បុគ្គលិក កម្មករ របស់​ក្រ​ហ៊ុន​ស៊ីន​ទ្រី ដែល​បម្រើ​ការងារ​សម្អាត​ប្រមូល និង​ដឹកជញ្ជូន​សំរាម​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​ឈប់សម្រាក​ពី​ការងារ​។ បុគ្គលិក កម្មករ​មួយចំនួន​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត របស់ខ្លួន​នៅតាម​បណ្តា​ខេត្ត​នានា ដែល​ធ្វើឲ្យ​ការសម្អាត​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​មាន​ភាពរអាក់រអួល​មិនបាន​ពេញលេញ​។​

​ដូចនេះ ដើម្បី​ថែរក្សា​សោភ័ណភាព អនាម័យ បរិស្ថាន​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ មេត្តា​យោគយល់ អធ្យាស្រ័យ កុំ​បញ្ចេញ​សំរាម​មក​ដាក់​លើ​ដងផ្លូវ​សាធារណ​: ដោយ​រក្សា​ការ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​នៅក្នុង​ទី​តាំងរៀងៗ​ខ្លួន​ជា​បណ្តោះអាសន្ន​សិន​។​

​ជាមួយគ្នា​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្ឃឹម​ជឿជាក់ថា រាល់​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម​សេវាកម្ម​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ នឹង​ចូលរួមចំណែក​ថែរក្សា​អនាម័យ​បរិស្ថាន ឲ្យបាន​ល្អប្រសើរ​៕

ព័ត៌មានផ្សេងទៀត