ប្រវត្តិ​នៃ​ការបង្កើត​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៤៧

24-09-2019 10:03 am 275
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ ជា​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​សម្រាប់​ប្រទេស​កម្ពុជា​។ បើ​គិត​មកដល់ពេលនេះ រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្លូវការ មាន​រយៈពេល​២៦​ឆ្នាំ​ហើយ​។ តើ​ការប្រកាស​រដ្ឋធម្មនុញ្ញ​នេះ មាន​ប្រវត្តិ​យ៉ាងដូចម្តេចខ្លះ​?

រដ្ឋធម្មនុញ្ញ ជា​ច្បាប់​កំពូល​សម្រាប់​ប្រទេស​កម្ពុជា ដែល​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ ដោយ​ចាប់ផ្តើម​បង្កើត​លើកដំបូង​នៅក្នុង​ឆ្នាំ​១៩៤៧​។ ​បច្ចុប្បន្ន​កម្ពុជា​កំពុង កំពុង​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​លើក​ទី​៦ ដែល​ត្រូវបាន​អនុម័ត ដោយ​សភាធម្មនុញ្ញ នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ហើយ​ត្រូវបាន​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ប្រកាស​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ដែល មាន​១៦​ជំពូក និង​១៥៨​មាត្រា​។​

រដ្ឋធម្មនុញ្ញ​នេះ បាន​កើតឡើង​ជា​ថ្មី បន្ទាប់​ពី​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ជាច្រើន​ទសវត្សរ៍​ត្រូវបាន​បញ្ចប់​ក្រោម​ជំនួប​កិច្ចចរចា​ស្វែងរក​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១​។ រដ្ឋធម្មនុញ្ញ​នេះ ក៏​ជា​សារ​បង្ហាញ​ពី​ស្មារតី​រួបរួម​សាមគ្គីភាព​របស់​ប្រមុខ​ដឹកនាំ​ខ្មែរ រួមមាន​សម្តេច ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ដែល​ជា​មេដឹកនាំ​ចលនា​តស៊ូ និង លោក​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​សម័យ​រដ្ឋ​កម្ពុជា​។​

​ខាងក្រោម​នេះ​គឺជា​ប្រវត្តិ នៃ​ការបង្កើត​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៤៧៖

* រដ្ឋធម្មនុញ្ញ​លើក​ទី​១៖ គឺ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទី​១ ដែលមាន ១២​ជំពូក និង ១២២​មាត្រា ហើយ​ត្រូវបាន​អនុម័ត​នៅ​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​១៩៤៧​។ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧​នេះ​ជា​រដ្ឋធម្មនុញ្ញ​អាស្រ័យ​ធម្មនុញ្ញ​តែ​រដ្ឋធម្មនុញ្ញ​នេះ មិន​មាន​ផ្លាស់​ប​ប្តូរ​ទម្រង់ នៃ​ការដឹកនាំ​នោះទេ គឺ​គ្រាន់តែ​មាន​ការប្រែប្រួល​ខ្លះៗ ទៅតាម​សភាពការណ៍​ជាក់ស្តែង​តែ​ប៉ុណ្ណោះ​។​

* រដ្ឋធម្មនុញ្ញ​លើក​ទី​២៖ គឺជា​រដ្ឋ​ធម្មនុញ្ញ នៃ​សាធារណរដ្ឋ​ខ្មែរ ដែលមាន​១១ ជំពូក និង​១២១ មាត្រា ហើយ​ត្រូវបាន​អនុម័ត​នៅ​ថ្ងៃ​ទី ១០ ខែ​ឧសភា ១៩៧២​។ រដ្ឋធម្មនុញ្ញ​នេះ ធ្វើឲ្យមាន​ការផ្លាសប្តូរ​របបន​យោ​បាយ​ពី​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ មក​ជា​របប​សាធារណរដ្ឋ បែប​សហរដ្ឋអាមេរិក​វិញ​។​

* រដ្ឋធម្មនុញ្ញ​លើក​ទី​៣៖ គឺជា​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ប្រជាធិបតេ​យ្យ​ដែល​មានតេ ២១​មាត្រា ចែកចេញ​ជា ១៦​ជំពូក ហើយ​ត្រូវបាន​អនុម័ត​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​១៩៧៦​។ រដ្ឋធម្មនុញ្ញ កម្ពុជា​ប្រជាធិបតេយ្យ​នេះ ដែល​ធ្វើឲ្យ​មាន​ការផ្លាសស់ប្តូ​ររបប​គ្រប់គ្រង​រដ្ឋ​នៅក្នុង​ប្រទេស​ខ្មែរ ពី​របប​សារ​ធា​រណ​រដ្ឋ ប្រែ​ទៅជា​របស​កុ​ម្មុនី​ស​ផ្តាច់ការ សម្លាប់​រង្គាល​លើ​ប្រជាជន​ខ្លួន​ឯង ក្នុងអំឡុងពេល​បី​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ​។​

* រដ្ឋធម្មនុញ្ញ​លើក​ទី​៤៖ គឺជា​រដ្ឋ​ធម្មនុញ្ញ នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ប្រជាធិបតេយ្យ មាន​៩៣ មាត្រា និង​១០ ជំពូក ហើយ​ត្រូវបាន​ប្រកាស​ឲ្យប្រើ​តាម​ក្រឹត្យ លេខ ០១​ក្រ ចុះ​ថ្ងៃ​ទី ២៥ ខែ​មថុ​នា ឆ្នាំ ១៩៨១​។​
* រដ្ឋធម្មនុញ្ញ​លើក​ទី​៥៖ នៅ​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ ១៩៨៩ រដ្ឋសភា​នៃ​របប​សាធារណរដ្ឋ ប្រជាមានិត​កម្ពុជា បានធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ដោយ​កែ​ឈ្មោះ​ប្រទេស​កម្ពុជា​ពី សា​ធា រណ​រដ្ឋ​ប្រជាមានិត​កម្ពុជា មក​ជា​រដ្ឋ​កម្ពុជា​វិញ នៅក្នុង​មាត្រា​៤ នៃ​រដ្ឋធម្មនុញ្ញ​នេះ ចែងថា រដ្ឋ​កម្ពុជា​អនុវត្តិ​របប​នយោបាយ​ពហុបក្ស​។ រដ្ឋធម្មនុញ​នេះ មាន​៩៣ មាត្រា និង​១០ ជំពូក​។​

* រដ្ឋធម្មនុញ្ញ​លើក​ទី​៦៖ គឺជា​រដ្ឋ​ធម្មនុញ្ញ​ដែល​ប្រសូត្រ​ចេញ​ក្រោយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស ថ្ងៃទី ២៣ តុលា​ឆ្នាំ​១៩៩១​។ នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី ២៨ ខែ​ឧសភា​ឆ្នាំ​១៩៩៣ ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស បាននាំគ្នា​ទៅ​បោះឆ្នោត​ទៅ​ជ្រើសរើស​សភាធម្មនុញ្ញ​ចំនួន ១២០​រូប​តំណាង ឲ្យ​ទូទាំង​ប្រទេស​ដោយ​តាម​ប្រព័ន្ធ​បោះឆ្នោត​សមាមាត្រ ដែល​នាពេលនោះ​មាន​គណបក្ស​ចំនួន ២០ ចូលរួម​ក្នុង​ការដណ្តើម​សន្លឹកឆ្នោត​។ ជា​លទ្ធផល ចុងក្រោយ​គឺ គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច ទទួល​បាន​ចំនួន​៥៨​អាសនៈ គណបក្ស​ប្រជាជន​ទទួល​បាន​ចំនួន ៥១​អាសនៈ គណបក្ស​សេរីនិយម​ព្រះពុទ្ធសាសនា​ទទួលបាន ១០​អាសនៈ និង​គណបក្ស​មូលី​ណា​ការទទួលបាន​០១ អាសនៈ​។​

រដ្ឋធម្មនុញ្ញ ដែល​មាន​វត្តមាន​ក្រោយ​ការបញ្ចប់​សង្គ្រាម​នេះ មក​ពេល​បច្ចុប្បន្ន មាន​អាយុកាល ២៦​ឆ្នាំ​ហើយ គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ​។ គិត​មក​ដល់​ត្រឹម​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០០១៩​នេះ រដ្ឋធម្មនុញ្ញ​នេះ បាន​ធ្វើ​វិសោធនកម្ម​០៨ លើក​ហើយ​។ លើក​ទី​១ ធ្វើឡើង​នៅ​ខែកក្កដា ឆ្នាំ​១៩៩៤, លើក​ទី​២ ខែ មីនា ឆ្នាំ ១៩៩៩, លើក​ទី​៣ ខែ កក្កដា ឆ្នាំ ២០០១, លើក​ទី​៤ ខែមិថុនា ឆ្នាំ ២០០៥, លើក​ទី​៥ ខែ មីនា ឆ្នាំ ២០០៦, លើក​ទី​៦ ខែ កុម្ភៈ ឆ្នាំ ២០០៨ និង​លើក​ទី​៧ ខែតុលា ឆ្នាំ​២០១៤ គឺ​ធ្វើ​វិសោធនកម្ម​មាត្រា​៧៦ ដាក់បញ្ចូល​ច្បាប់​បោះឆ្នោត​ទៅ​ច្បាប់​កំពូល​របស់​ជាតិ និង​លើក​ទី​៨ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដោយ​បាន​កែប្រែ​មាត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា​៥៣ និង​មាត្រា​១១៨ ស្តីពី​ការកំណត់​សមាសភាព​សមាជិក​គណៈ​រដ្ឋមន្ត្រី​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​មានប្រសាសន៍​នៅលើ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ខ្លួន​ថា រដ្ឋធម្មនុញ្ញ គឺជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ច្បាប់ និង​សេចក្តីសម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវ​ស្របទៅនឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត​។ ចំណុច​សំខាន់ៗ​បំផុត​មួយ​ចំនួន​ដែល​បាន​ចែង​ច្បាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាន​ដូចជា​កម្ពុជា​ត្រូវគោរព​ដាច់ខាត​នូវ របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ហើយ​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា បានចែង​អំពី​គោលការណ៍​នៃ​ការបែងចែក​អំណាច​ដាច់ដោយឡែក​ពីគ្នា គឺ​អំណាចនីតិប្បញ្ញត្តិ​, នីតិប្រតិបត្តិ និង តុលាការ​ហើយ​ក៏​បាន​អនុម័ត​នូវ​សិទ្ធិ​ជា មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង គោលការណ៍​នីតិរដ្ឋ​ជាដើម​៕


ព័ត៌មានផ្សេងទៀត