គ្រោះថ្នាក់​ពី​ការបរិភោគ​ដំឡូង​ដែល​ទុក​យូរពេក​!

23-09-2019 7:51 pm 211

​ដំឡូង​បារាំង កាលណា​ទុក​យូរពេក និង​ទុក​នៅ​កន្លែង​ដែលមាន​លក្ខខណ្ឌ​បរិយាកាស​មិនល្អ សើម​ឬ​មាន​ពន្លឺ​ខ្លាំងពេក វា​នឹង​ប្រែ​ទៅជា​ពណ៌​បៃតង និង​ចាប់ផ្តើម​ដុះ​ពន្លក​ត្រួយ​ខ្ចី​មក​ជាមួយ​ផង​។ ប្រសិនបើ​សំគាល់​ឃើញ​ដំឡូង​ផ្លាស់ប្តូរ​លក្ខណៈ​ដើម ទៅជា​ពណ៌​បៃតង​និង​ដុះ​ពន្លក​ចេញមក មាន​ការណែនាំ​ឲ្យ​បោះ​ដំឡូង​នោះ​ចោល​តែម្តង កុំ​យកមក​ទទួលទាន​ឲ្យសោះ បើទោះបីជា​អ្នក​អាច​កាត់​ពន្លក​នោះ​ចោល​បាន​ក៏ដោយ​។ ដំឡូង​ដុំ​នោះ ប្រហែល​មាន​ផ្ទុក​ជាតិពុល ដែល​អាច​នាំឲ្យមាន​បញ្ហា​ដល់​ក្រពះ​ពោះវៀន ដូចជា​ក្អួត ឈឺ​ពោះ និង​រាគ​ទៀតផង បើ​អ្នកយក​វា​មក​ចម្អិន​បរិភោគ​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត