លោក​រ៉ុង ឈុន​៖​២៦​ឆ្នាំ​មកនេះ​ រដ្ឋាភិបាល​​មិនទាន់​​គោរព​រដ្ឋធម្មនុញ្ញ ​បាន​ពេញលេញ​​នៅឡើយ​ទេ​​

23-09-2019 4:33 pm 990

​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ លោក​អ៊ឹម ឈុនលឹម បាន​លើកឡើងថា ក្នុង​រយៈពេល​២៦​ឆ្នាំ នៃ​អត្ថិភាព​របស់​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ មកដល់ពេលនេះ រដ្ឋាភិបាល​កម្ពុជា​បាន​គោរព​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​ប្រទសជាតិ​យ៉ាង​ខ្ជាប់ខ្ជួន​។​

​ប៉ុន្តែ​លោក​រ៉ុង ឈុន ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លើកឡើងថា រយៈពេល​២៦​ឆ្នាំ​មកនេះ រដ្ឋាភិបាល​កម្ពុជា នៅ​មិនទាន់​អនុវត្តបាន​ខ្ជាប់ខ្ជួន តាម​ច្បាប់កំពូល​មួយ​នេះ​នៅឡើយ​ទេ​។ តួយ៉ាង​ដូចជា​សមាជជាតិ ដែល​មានចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ គឺ​រដ្ឋាភិបាល​នៅ​មិនទាន់បាន​អនុវត្ត​សោះឡើយ​។ ជាងនេះទៀត ការរំលោភ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ក៏​ត្រូវបាន​អាជ្ញាធរ​រារាំង​ដែរ​។ ឯ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែលជា​អ្នកបកស្រាយ​ច្បាប់ ក៏​បំពេញការងារ​មិន​ឯករាជ្យ​ដែរ​។ មិន​ឯករាជ្យ ពីព្រោះ លោក​មើលឃើញថា សមាជិក​នៃ​ក្រុមប្រឹក្សា​នេះ ជា​បុគ្គល​មកពី​បក្ស​កាន់អំណាច .....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​រ៉ុង ឈុន តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត