​រដ្ឋមន្ត្រី​បរិស្ថាន​​ប្រជុំ​អន្តរក្រសួង​​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​​

23-09-2019 3:42 pm 78

​ក្រសួង​បរិស្ថាន បាន​បញ្ជាក់ថា លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិនិត្យ​អំពី​វឌ្ឍនភាព​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​លើក​ទី​១៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​ឆ្នាំ​២០១៩ និង​ផែនការ​ការងារ​អនុវត្ត​បន្ត នៅ​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​។ ក្រសួង​មួយ​នេះ​បន្តថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ ២០១៩ នៅក្នុង​ខេត្តសៀមរាប​ដោយ​នឹងមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​បណ្តា​ប្រទេស សមាជិក​អាស៊ាន និង​ដោយមាន​ការចូលរួម​ពី​ប្រទេស​ដៃគូ​សន្ទនា​ផ្សេងទៀត​រួមមាន​រដ្ឋមន្ត្រី​បរិស្ថាន​ជប៉ុន ចិន និង​កូរ៉េខាងត្បូង​ដោយ​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បរិស្ថាន​ក្នុង​តំបន់​៕


 ពាក្យគន្លឹះ  ក្រសួងបរិស្ថាន

ព័ត៌មានផ្សេងទៀត