ចុងភៅ​កម្ពុជា​២​នាក់​ដណ្ដើម​បាន​មេដាយ​ក្នុង​ការប្រកួត​ចម្អិន​អាហារ​អាស៊ាន​-​ចិន​

23-09-2019 9:56 am 63

​សិស្ស​ផ្នែក​ចុងភៅ​របស់​កម្ពុជា​ចំនួន ២​រូប គឺ​លោក ង៉ៃ សុខ​ហេង ទទួលបាន​មេដាយប្រាក់ និង​លោក ឡាំ រិទ្ធី ទទួលបាន​មេដាយ​សំរឹទ្ធ ដោយ​ក្នុង​ការប្រកួត​ចម្អិន​ម្ហូបអាហារ​អាស៊ាន​-​ចិន ឆ្នាំ​២០១៩ នៅ​ខេត្ត​ណាន​នី​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃ​១៩-២១ កញ្ញា ឆ្នាំ​២០១៩ ក្នុងនោះ​មាន​ការចូលរួម​ពី​សំណាក់​សិស្ស​កម្ពុជា ថៃ វៀតណាម តៃវ៉ាន់ និង​ហុងកុង ដើម្បី​ប្រកួត​ជា​ក្រុម​លើ​វិញ្ញាសារ​ចំនួន ៣ រួមមាន វិញ្ញាសារ​ម្ហូប​អាស៊ី វិញ្ញាសារ​ម្ហូប​អឺរ៉ុប និង​វិញ្ញាសារ​ម្ហូប​កែច្នៃ សម្រាប់​បេក្ខភាព​ជ្រើសរើស​សម្រាប់​ការប្រកួត​។​

​នៅ​ការទទួលបាន​នូវ​ជ័យលាភី​មេដាយ​នេះ គឺ​ពិតជា​បង្ហាញ​ពី​សមត្ថភាព និង​ជំនាញ​ក្នុង​ចម្អិនម្ហូប​របស់​សិស្ស និង​អ្នកជំនាញ​ចុងភៅ​របស់​កម្ពុជា ក្នុង​ការជំរុញ​លើកកម្ពស់​គុណភាព និង​សេវាកម្ម​ម្ហូបអាហារ​ដែល​ជា​ការ​ចូល​រួម​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ម្ហូបអាហារ (Gastronomy) សម្រាប់​ទទួល​ភ្ញៀវ​ទេសច​រ​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត