ហ្វេ​សប៊ុក​​ផ្អាក​កម្មវិធី​​រាប់ម៉ឺន​​ដើម្បី​​បើក​​ការស៊ើបអង្កេត​​

22-09-2019 3:39 pm 177

​ក្រុមហ៊ុន​ហ្វេ​សប៊ុក​បានប្រកាស​ឲ្យដឹងថា ខ្លួន​បាន​ផ្អាក​កម្មវិធី​រាប់ម៉ឺន​កម្មវិធី​ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត បន្ទាប់ពី​ក្រុមហ៊ុន​មាន​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​អង់គ្លេស​Cambridge Analytica​។ ហ្វេ​សប៊ុក​បាន​រង​សម្ពាធ​យ៉ាងខ្លាំង​កាលពី​ឆ្នាំ​២០១៨ បន្ទាប់ពី​មាន​របាយការណ៍​បង្ហាញ​ថា ក្រុមហ៊ុន​Cambridge Analytica បាន​លុកលុយ​ចូល​ទិន្នន័យ​អ្នកប្រើប្រាស់​ជាច្រើន​ដោយ​គ្មាន​ការអនុញ្ញាត​។ ក្រុមហ៊ុន​Cambridge Analytica​រង​ការចោទប្រកាន់ថា បាន​ព្យាយាម​ចូល​ប្រើប្រាស់​ទិន្នន័យ​អ្នកលេង​ហ្វេ​សប៊ុក ក្នុង​គោលដៅ​ផ្សព្វផ្សាយ​ពី​នយោបាយ​។ 

​បន្ទាប់ពី​មាន​របាយការណ៍​នេះ ក្រុមហ៊ុន​ហ្វេ​សប៊ុក​ត្រូវ​ប្រឈម​បញ្ហា​ធំ ជុំវិញ​ការគ្រប់គ្រង​និង​សុវត្ថិភាព​ទិន្នន័យ​អ្នកប្រើប្រាស់​។ ហ្វេ​ស​ប៊ុក​ក៏រងពិន័យ​ចំនួ​ន​៥​ពាន់​លាន​ដុល្លារ​ផងដែរ​កាលពី​ខែកក្កដា ដែល​នេះ​គឺជា​ការពិន័យ​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់មាន​។ ហេតុនេះ​ដើម្បី​ស្ដារ​មុខមាត់​ឡើងវិញ និង​ចង់​បញ្ជាក់​ពី​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់ ក្រុមហ៊ុន​ហ្វេ​សប៊ុក​បានសម្រេច​បង្កើតការ​ស៊ើបអង្កេ​តមួយ ដោយបាន​សហការ​ជាមួយ​អ្នកជំនាញ​ជាច្រើន​។ យ៉ាងណាមិញ​ហ្វេ​សប៊ុក​បញ្ជាក់ថា មិនមែន​កម្មវិធី​ទាំងអស់​សុទ្ធតែ​គំរាមកំហែង​ដល់​អ្នកប្រើប្រាស់​នោះទេ​៕

ព័ត៌មានផ្សេងទៀត