ប៉ូលិស​ហុងកុង​​រឹតបន្ដឹង​​សន្ដិសុខ​​នៅ​អាកាស​យានដ្ឋាន​​ក្រោយ​ប៉ះទង្គិច​​នឹង​ក្រុមបាតុករ​

22-09-2019 3:13 pm 211

​ប៉ូលិស​ក្រុង​ហុងកុង​បាន​ពង្រឹង​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង​នៅ​អាកាសយានដ្ឋាន និង​នៅតាម​ទីតាំង​សេវា​ដឹកជញ្ជូន​បម្រើឲ្យ​អាកាសយានដ្ឋាន មានដូចជា​ស្ថានីយ​រថភ្លើង​និង​រថយន្ដក្រុង​ជាដើម ដើម្បី​ការពារ​កុំឲ្យ​ក្រុមបាតុករ​ទៅរំ​ខាន់នៅ​តំបន់​ទាំងនោះ​។ ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង ទើបតែ​បាន​ប៉ះទង្គិច​គ្នា​ជាថ្មី​ជាមួយ​ប៉ូលិស​កាលពី​យប់​ថ្ងៃ​សៅរ៍ ហើយ​ពួកគេ​បានកំណត់​គោលដៅ​តវ៉ា​នៅ​អាកាសយានដ្ឋាន​នៅ​ថ្ងៃទី​២២​កញ្ញា​នេះ​។ 

​កន្លងមក​ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង បាននាំគ្នា​ប្រមូលផ្ដុំ​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ក្នុង​ក្រុង​ជាច្រើនលើក​មកហើយ ដោយ​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ការហោះហើរ​ផងដែ​រ​។ កាលនោះ​ជើងហោះហើរ​ត្រូវ​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន ហេតុនេះ​ដើម្បី​ការពារ​កុំឲ្យ​មាន​ការរំខាន់​ម្ដងទៀត ទើប​ហុងកុង​ដាក់ពង្រាយ​កងកម្លាំង​ប៉ូលិស​រក្សា​សន្ដិសុខ​។​

​សូម​រម្លឹកថា ការតវ៉ា​នៅ​ក្រុង​ហុងកុង​បានអូសបន្លាយ​ពេល​ជាង​៣​ខែ​មកហើយ គឺ​តាំងពី​ថ្ងៃទី​០៩​ខែមិថុនា​មកម្ល៉េះ​។ មូលហេតុ​ដំបូង​ដោយសារ​ប្រឆាំង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ប៉ុន្ដែ​ក្រោយមក​ទោះ​សេចក្ដីព្រាងច្បាប់​ត្រូវ​លុបចោល ពួកគេ​បន្ដ​ទាមទារ​លក្ខខណ្ឌ​ជាច្រើន​ទៀត​ពី​រដ្ឋាភិបាល​ហុងកុង​។ បច្ចុប្បន្ន​នៅ​ពុំទាន់​មាន​ដំណោះស្រាយ បញ្ចប់​ភាពជាប់គាំង​បាន​នៅឡើយ​៕

 ពាក្យគន្លឹះ  ហុងកុងការតវ៉ា

ព័ត៌មានផ្សេងទៀត