ទើប​ងាក​ចេញ​ពី​តៃវ៉ាន់​​កោះ​សូ​ឡូ​ម៉ុន​​ប្រកាស​​ចំណង​ការទូត​​ជា​ផ្លូវការ​​ជាមួយ​ចិន​

22-09-2019 2:49 pm 217
រដ្ឋមន្ដ្រីការបរទេសសូឡូម៉ុន(ឆ្វេង)​និងទីប្រក្សារដ្ឋចិន

​ប្រទេស​ចិន​និង​ប្រទេស​ដែន​កោះ​សូ​ឡូ​ម៉ុន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយគ្នា​កាលពី​ថ្ងៃទី​២១​កញ្ញា​នេះ ដើម្បី​បង្កើត​ចំណង​ការទូត​ជា​ផ្លូវការ​។ ការសម្រេច​ប្រកាស​ចំណងមិត្ដភាព​ជា​ផ្លូវការ​ជា​មួយក្រុង​ប៉េកាំង បន្ទាប់ពី​ដែន​កោះ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​មួយ​នេះ ទើបតែ​ផ្ដាច់ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់​។ សកម្មភាព​នេះដែរ​ហាក់ដូចជា​ចង់​បញ្ឈឺ​ដល់​កោះ​តៃវ៉ាន់ ព្រោះ​ទើបតែ​បញ្ចប់​ទំនាក់ទំនង​នឹង​គ្នា​ប៉ុន្មាន​ថ្ងៃមុន​ប៉ុណ្ណោះ​។​

​មន្ដ្រីជាន់ខ្ពស់​ចិន​និង​ជា​ទីប្រឹក្សា​រដ្ឋ​លោក​វ៉ាង យី បាន​ចុះហត្ថលេខា​ជាមួយ​រដ្ឋមន្ដ្រី​សូ​ឡូ​ម៉ុន​លោក​ជេ​រ៉េមី​អា​ស ម៉ានេ​ឡេ នៅឯ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ប៉េកាំង នៅមុខ​អ្នកកាសែត​ជាច្រើនរូប​ដើម្បី​ធ្វើជា​សាក្សី​។ 

​គួរ​បញ្ជាក់ថា ប្រទេស​ចិន​បាន​ព្យាយាម​យ៉ាងខ្លាំង​ក្នុងការ​បញ្ចុះបញ្ចូល​ឲ្យ​ប្រទេ​សមាន​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់ ងាក​មក​ចាប់ដៃ​ជាមួយ​ទីក្រុង​ប៉េកាំង ព្រោះ​ចិន​ថា​តៃវ៉ាន់​មិនមែនជា​ដែនដី​ឯករាជ្យ​ទេ​។ តៃវ៉ាន់​គ្រាន់​ជា​ផ្នែក​មួយ​របស់​ចិន ហេតុនេះ​បើ​ចង់​រឹត​ចំណងមិត្ដភាព​ត្រូវធ្វើ​ជាមួយ​ទីក្រុង​ប៉េកាំង​។ ប៉ុន្ដែ​អ្វីដែល​ចិន​បានធ្វើ​ត្រូវ​កោះ​តៃវ៉ាន់​ប្រតិកម្ម​យ៉ាងខ្លាំង ហើយ​កាលពី​ថ្ងៃទី​២០​កញ្ញា តៃវ៉ាន់​ក៏​ទើប​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ប្រទេស​ដែន​កោះ​មួយទៀត ដោយសារតែ​ចិន​ជា​អ្នក​បញ្ចុះបញ្ចូល​ដែន​កោះ​នោះ​ឲ្យ​ដើរ​ចេញពី​តៃវ៉ាន់​៕

ព័ត៌មានផ្សេងទៀត