លោក​ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ទូទៅ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​រយៈពេល​៥​ថ្ងៃ​

22-09-2019 2:36 pm 143
​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស

​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចពិភាក្សា​ទូទៅ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៤ ក្រោម​មូលបទ​«​ជំរុញ​កិច្ចប្រឹងប្រែង​ពហុភាគី សម្រាប់​ការលុបបំបាត់​ភាពក្រីក្រ ការអប់រំ​ប្រកបដោយ​គុណភាព សកម្មភាព​អាកាសធាតុ និង​បរិយាប័​ន្ន​»​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ញ៉ូវ​យ៉​ក​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។​

​នៅក្នុង​សេចក្តីប្រកាស​ក៏​បាន​បញ្ជាក់បន្ថែម​ថា នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ​លោក​រដ្ឋ​មន្ត្រី នឹង​អញ្ជើញ​ធ្វើ​សេចក្តីថ្លែងការណ៍ ផ្តោត​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម សមទ្ធិ​ផល​សំខាន់ៗ​ឆ្ពោះ​ទៅ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ និង​កិច្ចប្រឹងប្រែង​ឆ្ពោះ​ទៅ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា និង​សារៈសំខាន់​នៃ​កិច្ច​ប្រឹងប្រែង​រួម ក្នុង​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ភេរវកម្ម អំពើ​ជ្រុលនិយម និង​អ​ចន្តិនិយម និង​ការគំរាមកំហែង​សន្តិសុខ​មិន​ប្រពៃណី​៕

 ពាក្យគន្លឹះ  លោក​ប្រាក់ សុខុន

ព័ត៌មានផ្សេងទៀត