ក្រសួងធនធានទឹក៖ខេត្តចំនួន៨របស់កម្ពុជា អាចប្រឈមនឹងជំនន់ទឹកភ្លៀង

22-09-2019 11:12 am 1364

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧត្ដុនិយម កាលពីថ្ងៃទី២១ ខែកញ្ញា បានឲ្យ​ដឹ​ង ថា យោ​​​ង​​លើស្ថានភាពជាក់ស្ដែង នៃការវិវត្តនៃអាកាសធាតុ ដែលប្រព័ន្ធសម្ភាធទាប(ITCZ) បច្ចុប្បន្ន​ស្ថិតនៅ គងពីលើ បណ្ដាខេត្តនៅជាប់​ព្រំប្រ​ទល់​ដែ​​ន​ឡាវ និងថៃ។

សេចក្ដីជូនដំណឹងបានបញ្ជាក់ ថា លក្ខ​ណៈ​​បែបនេះ ធ្វើឲ្យមាន​ភ្លៀង​ខ្លាំងអូស​បន្លាយយូរ បណ្ដា​ល​ឲ្យ​បរិ​មា​ណ​ទឹកច្រើន ដែលអាចបង្កឲ្យ​ទៅជា​ជំនន់ទឹកភ្លៀង (Flash Flood)។ ចំពោះខេត្តដែល​អាច​ប្រឈ​ម​ជាងគេ រួម មាន៖ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមាន​ជ័យ បាត់ដំបង និង​កំពង់ធំ។ ​នេះជាការជូនដំណឹងបន្ថែមរបស់ក្រសួងធនធាន និងឧត្ដុនិយម ដើម្បីឲ្យប្រជា​ពលរដ្ឋ និង​សាធា​រណជនទទួល​ជា ព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន៕

 

ព័ត៌មានផ្សេងទៀត