ទីបំផុត​​រកឃើញ​​អ្នកលេង​គុន​ខ្មែរ​​ជា​ម្ចាស់​ពាន​​លោក​ម៉ា សេរី​ហើយ​

22-09-2019 9:35 am 259
រូបភាពកីឡាករឈុត សេរីវ៉ាន់ថង​និងកីឡាករអេលីត សាន់

​ការប្រកួត​គុន​ខ្មែរ​ដណ្ដើម​ពានរង្វាន់​អនុស្សាវរីយ​លោក​ម៉ា សេរី ដែល​រៀបចំឡើង​ដោយ​ស្ថានីយទូរទស្សន៍​CNC​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ពិតជា​ធ្វើឲ្យ​ទស្សនិកជន​អ្នកទស្សនា​ផ្ទាល់​នឹង​តាម​គេហដ្ឋាន​ជក់ចិត្ដ​យ៉ាងខ្លាំង​។ ពិតជា​ពិសេស​អស្ចារ្យ​ដែល​កីឡាករ​គុន​ខ្មែរ​វ័យក្មេង​ទាំងពីរ​បាន​ជួបគ្នា គឺ​រវាង​កីឡាករ​ឈុត សេរី​វ៉ាន់​ថង និង​កីឡាក​រអេ​លីត សាន់ អ្នក​ទាំងពីរ​សុទ្ធតែ​មាន​លក្ខណៈពិសេស​រៀងៗ​ខ្លួន​។ ការប្រកួត​ធ្វើឡើង​ពេញ​៥​ទឹក​មាន​ការប្ដូរ​គ្នា​តាំងពី​ទឹក​ទីមួយ ហើយ​លទ្ធផល​ក្រោយ​ចប់​ការប្រកួត អាជ្ញាកណ្ដាល​បានសម្រេច​ផ្ដល់​ពិន្ទុ​ឲ្យ​កីឡាករ​ឈុត សេរី​វ៉ាន់​ថង​ឈ្នះ​កីឡាក​រអេ​លីត សាន់​។​

​សូម​ទស្សនា​វីដេអូ​នៃ​ការប្រកួត​៖

 ពាក្យគន្លឹះ  កីឡាគុនខ្មែរ

ព័ត៌មានផ្សេងទៀត