កម្ពុជា​នឹង​រៀបចំ​ការប្រកួត​អង្ករ​ល្អ​ជាង​គេ​បំផុត​លើក​ទី​៤

21-09-2019 10:25 am 88

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​រៀបចំ​ការប្រកួត​អង្ករ​ដែល​ល្អ​ជាងគេ​បំផុត​ប្រចាំឆ្នាំ លើក​ទី​៤ ដើម្បី​ស្វែងរក​អ្នក​ទទួល​ជ័យលាភី ទៅ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា ក្នុង​កម្មវិធី​ប្រកួត​អង្ករ​ល្អ​បំផុត លើ​ពិភពលោក​។

​បើតាម​សេចក្តីជូនដំណឹង​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឲ្យដឹងថា អង្ករ​៣​ប្រភេទ ដែល​នឹង​ប្រកួតប្រជែង​ស្វែងរក​ជ័យលាភី​៖

១៖ ជ័យលាភី​លើ​អង្ករ​ក្រអូប​ប្រណិត ពូជស្រូវ​ផ្ការំដួល​

២៖ ជ័យលាភី​អង្ករ​ក្រអូប ពូជស្រូវ​សែន​ក្រអូប​

៣៖ ជ័យលាភី​លើ​អង្ករ​ស គ្រាប់​វែង​

​បន្ទាប់ពី​រកឃើញ​ម្ចាស់​ជ័យលាភី​ហើយ នឹង​ត្រូវ​យក​ទៅ​ប្រកួត​បន្ត​នៅក្នុង​កម្មវិធី ប្រកួត​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នា​ថ្ងៃ​ទី​១០-១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩៕

 ពាក្យគន្លឹះ  ប្រកួតអង្ករល្អបំផុត

ព័ត៌មានផ្សេងទៀត