​សហជីព​ទាមទារ​១៣​ចំណុច​បន្ថែម​លើ​ប្រាក់​ឈ្នួល​១៩០​ដុល្លារ

20-09-2019 6:59 pm 191

នៅ​ទីបំផុត​! ប្រាក់​ឈ្នួល​កម្មករនិយោជិត សម្រាប់​ឆ្នាំ​២០២០ ត្រូវ​បាន​សម្រេច​ជា​ផ្លូវកា​រហើយ ដោយ​ទទួលបាន​១៩០​ដុល្លារ​។ ការសម្រេច​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ត្រីភាគីរ​វា​ង​តំណាង​សហជីព និយោជក និង​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា​នេះ ដោយ​ក្រុមប្រឹក្សា​ការងារ បាន​បោះឆ្នោត​លើ​តួលេខ​១៨៧​ដុល្លារ ខណៈ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានសម្រេច​បន្ថែម​៣​ដុល្លារ​។

​យ៉ាងណាមិញ ជុំវិញ​ការសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​១៩០​ដុល្លារ​នេះ ភាគី​សហជីព​បញ្ជាក់ថា ជា​តួលេខ​មិនទាន់​ស្ថិត​ក្នុង​ការចង់បាន​នៅឡើយ​ទេ​។ ជាមួយគ្នា​នេះ​សហជីព ក៏​បាន​ស្នើ​ដល់​ភាគី​ថៅកែ​រោងចក្រ នៅ​លក្ខខណ្ឌ​ការងារ​ចំនួន​១៣​ចំណុច​បន្ថែម ពី​លើ​ប្រាក់​ឈ្នួល​១៩០​ដុល្លារ​នេះ​។ ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល​ជាមួយ​លោក​ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​។​

សំឡេង

ព័ត៌មានផ្សេងទៀត